• 2022-05-06 00:00:00
  • ព័ត៌មាន

ចម្រៀងរាប់ពាន់បទ តែ ២បទនេះ អាចថ្ពក់ចិត្តភរិយានឹកដល់ លោក ស៊ីន ស៊ីសាមុតជាងគេ

  • 2022-05-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ជា​ច្រើន​ទសវត្សហើយ ដែល​អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ឃ្លាតឆា្ងយពីលោកនេះ ចាកចោលភរិយា និងកូនចៅទាំងអស់។ ក្ដីនឹករឭកក្នុងនាម​ជា​ភរិយា ពិតជា​មាន​ទំហំធំធេង ស្របពេល​បច្ចុប្បន្ន​វ័យក៏កាន់តែចាស់ជរា។

រូបភាពកាលពីឆ្នាំ ២០១៦

យ៉ាងណា​ក្ដី​ ពេលធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង ក្រុមការងារ «​ផ្លូវ​ទៅ​ស្រុក​» របស់ Sabay ក៏បាន​ចូលទៅគោរពសួរសុខទុក្ខ លោកស្រី ខាវ ថងញ៉ុត ដែលជាភរិយារបស់លោក ស៊ីន ស៊ីសាមុត។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ​ក៏បាន​ជជែក សួរនាំនូវរឿងរ៉ាវជា​ច្រើនពីអនុស្សាវរីយ៍របស់ កំពូលតារាចម្រៀងសំឡេងមាស ជាមួយនឹង​ភរិយាផងដែរ។

អំឡុងពេលនោះ លោក​ស្រី បាន​មាន​ប្រសាសន៍ថា បន្ទាប់ពីបែកគ្នាមួយរយៈធំ លោក ស៊ីន ស៊ីសាមុត និងលោកស្រីក៏បាន​ជួបគ្នាវិញ នៅក្នុងទឹកដីខេត្តសៀមរាប ហើយពេលនោះលោកក៏បាន​តែងបទ​ចម្រៀងមួយបទមាន​ចំណងជើងថា «ចំប៉ីសៀមរាប»។ រឿងរ៉ាវពីក្រោយ លោកស្រីក៏មិនបាន​ដឹង​ច្បាស់ថា​ ស្វាមីតែងបទនេះ​ឲ្យអ្នកណាដែរ ត្រឹម​ដឹង​ថា​ពេល​ជួបជុំគ្នានៅសៀមរាបវិញ បទនេះក៏លេចរូបរាងឡើងដែរ។

នៅមាន​បទ​មួយទៀត គឺ «ឧត្តមដួងចិត្ត» វិញ គឺពេល​លោកស្រី បាន​មាន​ប្រសាសន៍ថា​ លោក ស៊ីន ស៊ីសាមុត តែងបទនេះ​ជាពិសេសឲ្យលោកស្រី។ ហេតុដែលនាំចិត្ត លោក ឲ្យនិពន្ធបទ​នេះ​ឡើង គឺចង់ឲ្យភរិយាស្ដាប់កម្សាន្តដើម្បីមានអារម្មណ៍ល្អ ព្រោះពេលនោះលោកស្រី​ទើប​ប្រសូតបុត្ររួច។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

មតិយោបល់