• 2022-05-06 04:30:30
  • ព័ត៌មាន

រូបភាព​ថ្មីរបស់ G-Dragon កាន់តែធ្វើឲ្យ Fan បារម្ភឡើងៗ

  • 2022-05-06 04:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពថ្មីៗរបស់ G-Dragon ទើប​បាន​បង្ហោះ​កាលពីពេល​ថ្មីៗនេះ​ បាន​បង្កជាការបារម្ភ​សម្រាប់អ្នកគាំទ្រ​បំផុត ព្រោះគ្រប់គ្នា​មិនស្មាន​ថាលោកប្រែរាងដល់ថ្នាក់នេះ។

សមាជិក BIGBANG រូបនេះ​បាន​បង្ហោះរូបលើ Instagram នៅថ្ងៃទី០៦ ខែឧសភានេះ។ អ្វី​ដែល​បាន​បង្ហាញ​នេះទៀតសោត ធ្វើឲ្យគ្រប់គ្នា​ដឹង​ថា​ លោក​បាន​ចូលរួម​ក្នុងកម្មវិធី Fashion ២០២២/២០២៣ របស់ Chanel ដែល​រៀបចំឡើងនៅ​ក្នុងរដ្ឋធានី Amsterdam ប្រទេសហូឡង់។

ទោះជាត្រជាក់ភ្នែក ជាមួយនឹង​ Style ដែល​ G-Dragon ស្លៀកបង្ហាញ​ ប៉ុន្តែគ្រប់គ្នាសង្កេតឃើញថា​រាងកាយរបស់លោកហាក់ដូចជាខ្សោយ មិនរឹងមាំ ឬលះដូចមុនទេ។

ពីក្រោមរូបទាំងនោះមាន​តែ Comment បញ្ជាក់ពីក្ដីបារម្ភ ដូចជា៖ «សូមញ៉ាំឲ្យបាន​ច្រើនៗណា៎», «អ្នកមើលទៅដូចជាស្រកសាច់ខ្លាំងណាស់», «សូមថែសុខភាពឲ្យបាន​ល្អណា៎» ជាដើម។

G-Dragon បាន​ចេញពីប្រទេសកូរ៉េ និងធ្វើដំណើរទៅកាន់រដ្ឋធានី Amsterdam ដើម្បីចូលរួម​កម្មវិធីរបស់ Chanel កាល​ពីថ្ងៃទៅ០៣ ខែឧសភា ហើយពេល​បង្ហាញមុខលើកនេះ លោកទទួលបាន​ការស្វាគមន៍យ៉ាងច្រើនពីអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មាន៕

ប្រភព៖ Koreaboo

មតិយោបល់