• 2022-05-06 09:04:45
  • ព័ត៌មាន

រឿងមិត្តប្រុស ត្រូវចាប់ខ្លួនដោះស្រាយមិនទាន់ចប់ផង Rihanna មករងពាក្យមានកូនមុនការបន្ថែម

  • 2022-05-06 09:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rihanna និង A$AP Rocky ពិតជាគូស្នេហ៍មួយគូប៉ុន្តែអ្នកទាំងពីរនៅមិនទាន់រៀបការទេ រៀបការ ឬភ្ជាប់ពាក្យជាមួយគ្នាទេ ខណៈអ្នកទាំងពីរធ្លោយមានកូនជាមួយគ្នាទៅហើយ។

ប្រភពជិតស្និទ្ធនឹងគូស្នេហ៍បានថ្លែងថា អ្នកទាំងពីរមិនទាន់ភ្ជាប់ពាក្យនោះទេ ខណៈពួកគេមានកូនជាមួយគ្នាទៅហើយ ហើយស្ថានភាពនៅពេលនេះ A$AP កំពុងជាប់ពាក់ព័ន្ធជាមួយករណីឃ្លាតកម្ម។

យ៉ាងណាមិញវីដេអូចម្រៀង "D.M.B" ទើបតែចេញផ្សាយ ចូលរួមសម្ដែងដោយ A$AP និង Rihanna ផ្ទាល់ បានបង្ហាញពីសកម្មភាព A$AP និយាយទៅកាន់ Rihanna ថា "រៀបការជាមួយខ្ញុំ?" ហើយ Rihanna និយាយថា "ខ្ញុំព្រម" ។

ជាការពិតណាស់ ចំណុចនេះមហាជនមានមន្ទិលយ៉ាងខ្លាំងចំពោះទំនាក់ទំនងផ្លូវការអ្នកទាំងពីរ ថាតើពួកគេមានគម្រោងបែបណា ខណៈមានកូនរួមគ្នាទៅហើយ ហើយ A$AP ត្រូវប៉ូលិសចាប់ខ្លួន បាត់ទៅហើយ។ ប្រភពស្និទ្ធិស្នាលនិយាយថា រឿងទាំងអស់នេះគឺគ្រាន់តែធ្វើដើម្បីសប្បាយសម្រាប់ អ្នកទាំងពីរ មិនទាន់មានការសុំរៀបការច្បាស់លាស់ទេ៕

ប្រភព៖ TMZ ប្រែសម្រួល៖ Kesor

មតិយោបល់