• 2022-05-09 03:42:30
  • ព័ត៌មាន

ទើបតែបញ្ចេញ Fashion ថ្មីថ្ងៃមុន ពេលនេះ លោកតា គង់ ណៃ ចូលពេទ្យសម្រាកព្យាបាលជំងឺ

  • 2022-05-09 03:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានថ្ងៃមុនឃើញស្លៀកសំលៀកបំពាក់ស្តាយថ្មីប្លែកមួយបែប មើលទៅហាក់មានកម្លាំងមាំមួន ស្រាប់តែពេលនេះព្រឹទ្ធាចារ្យសិល្បៈចាប៉ី លោកតា គង់ ណៃ បែរជាត្រូវសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យទៅវិញ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ថ្មីៗនេះតាមរយៈគណនីហ្វេសប៊ុកKong Samay ដែលត្រូវជាកូនប្រុសរបស់ ព្រឹទ្ធាចារ្យសិល្បៈចាប៉ី លោកតា គង់ ណៃ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា គង់ ណៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ត្រាច។រហូតមកដល់ថ្ងៃនេះលោក Kong Samay ក៏បានបញ្ចាក់ពីការវីវត្តន៏ថ្មីរបស់លោកឪពុកដែរ ដោយបង្ហាញថា ពេលនេះលោកតា គង់ ណៃ បានធូរបន្តិចហើយ ក្នុងនោះលោកក៏បានសម្តែងនូវការអរគុណបងប្អូនមិត្តភក្ក័ដែលបានសួរសុខទុក្ខពុករបស់លោកផងដែរ។

តាមរយៈនៃការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តនេះ កូនប្រុសរបស់លោកតា គង់ ណៃ ក៏មិនបានបញ្ជាក់ថា ពុករបស់លោកមានជំងឺអ្វីដែរ ខណៈ Sabay ទាក់ទងទៅ តែលោកមិនទាន់ឆ្លើយតប។

ចំណែកអ្នកគាំទ្ររបស់លោកតាជាច្រើន បាននាំគ្នាជូនពរលោកតាសូមឲ្យមានសុខភាពល្អគ្រប់គ្នា និងឆាប់បានជាសះស្បើយពីជំងឺផងដែរ។ រម្លឹកផងដែរថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានវ័យ៧៨ឆ្នាំ ដែលមានឈ្មោះបោះល្បីលើផ្នែកចាប៉ីដងវែង រហូតបានទទួលពានរង្វាន់សិល្បៈជាច្រើនផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់