• 2022-05-10 00:00:00
  • ព័ត៌មាន

អាណិតណាស់!លោកតា គង់ ណៃ ធ្វើទុក្ខខ្លាំងរហូតចូលពេទ្យ ព្រោះតែស្ពាយជំងឺ៤មុខ

  • 2022-05-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែឃើញវត្តមានលោកតា គង់ ណៃ ស្លៀកពាក់បែបស្តាយថ្មីបានប៉ុន្មានថ្ងៃសោះ ស្រាប់តែថ្មីៗនេះឃើញលោកតា កំពុងសម្រាកព្យាបាលជំងឺនៅលើគ្រែ ដោយស្ពាយជំងឺ៤មុខ ហើយធ្វើទុក្ខប៉ុន្មានថ្ងៃនេះ។

ក្រោយឃើញវត្តមានព្រឹទ្ធាចារ្យសិល្បៈចាប៉ី លោកតា គង់ ណៃ ដេកលើគ្រែពេទ្យជាច្រើនថ្ងៃ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលរហូតកើតជាសំនួរឆ្ងល់ថាគាត់ឈឺអ្វី ព្រោះទើបឃើញថ្ងៃមុនមានមាំមួនសោះ រហូតធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាជូនពរលោកតាឆាប់ជាសះស្បើយផងដែរ។ដើម្បីស្រាយចបំភ្លឺឲ្យមហាជនបានដឹងទាក់ទិននិងលោកតា គង់ ណៃ សម្រាកព្យាបាលជំងឺនៅពេទ្យនេះ លោក Kong Samay ដែលត្រូវជាកូនបង្កើតរបស់លោកតា ក៏បានបញ្ជាក់ប្រាប់ Sabay ថា រាល់ថ្ងៃនេះលោកតា គង់ ណៃ មានជំងឺ៤មុខនៅក្នុងខ្លួនរួមមាន ជំងឺលើសឈាម លើសជាតិស្ករ សួត និងវង្វេង ហើយសម្រាប់ជំងឺទាំងនេះ ប៉ារបស់លោកឈឺយូរហើយ តែមិនទាន់ធ្វើទុកខ្លាំង ទើបតែពេលនេះគាត់មានសភាពធ្ងន់។

លោក គង់ សាម៉ៃ បានបញ្ជាក់ឲ្យដឹងទៀតថា ការឈឺចូលពេទ្យលើកនេះ អាចគួបផ្សំការថតរូបកាលពីប៉ុន្មានថ្ងៃមុនផង ព្រោះប៉ារបស់លោក ថតតាំងពីម៉ោង២រហូតដល់ម៉ោង៦ អាចធ្វើឲ្យគាត់ខ្សោយហើយណាមួយគួបផ្សំនិងជំងឺរបស់គាត់ទៀត ទើបធ្វើឲ្យគាត់មានសភាពបែបនេះ។

កូនប្រុសរបស់លោកតា គង់ ណៃ បានបញ្ជាក់ឲ្យដឹងថា ឥឡូវនេះប៉ារបស់លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភព ស្រុកកំពង់ត្រឡាច បាន២ទៅ៣ថ្ងៃហើយ។ក្នុងនាមជាកូន លោក គង់ សាម៉ៃ ជូនពរលោកឪពុករបស់ខ្លួនឆាប់ជាពីជំងឹនិងមានកំលាំងអាចនិយាយបានវិញ ហើយឈប់វង្វេងទៀត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់