- 2022-05-10 02:12:54
- ព័ត៌មាន
Ex របស់ G-Dragon រៀបការប្ដីហើយ ឯចំនួនភ្ញៀវចូលរួម តិចស្មានមិនដល់
- 2022-05-10 02:12:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ex របស់ G-Dragon រៀបការប្ដីហើយ ឯចំនួនភ្ញៀវចូលរួម តិចស្មានមិនដល់
ចន្លោះមិនឃើញ
កាលពីខែវិច្ឆិកា តារាម៉ូដែលកំពូលសម្រស់របស់ជប៉ុន Nana Komatsu បានប្រកាសថានាងនឹងរៀបការជាមួយនឹងសង្សាររបស់នាងគឺ Suda Masaki បន្ទាប់ពីទាក់ទងគ្នាបាន ១ឆ្នាំកន្លះ។ គូស្នេហ៍នេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះក្រៅពីមានសម្រស់ស័ក្តិសមគ្នា ពួកគេក៏មានចរិតស៊ីមេត្រីគ្នាដែរ។
ដោយឡែក រហូតដល់ថ្ងៃទី០៩ ខែឧសភា ទើបមានសេចក្ដីរាយការណ៍មកចេញពីបណ្ដាញសារព័ត៌មានជប៉ុនថា គូស្នេហ៍មួយគូនេះ បានរៀបការស្ងាត់ៗនឹងគ្នារួចហើយ គឺតាំងពីចុងខែមេសាម្ល៉េះ។ ក៏មានការឲ្យដឹងដែរថា ពិធីមង្គលការនេះ ត្រូវបានរៀបចំ ឡើងជាលក្ខណៈឯកជននៅ Ito Film Studio (Silver Thread) ជាកន្លែងដែលពួកគេចាប់ផ្ដើមស្រឡាញ់គ្នា។ ចំណែកឯភ្ញៀវកិត្តិយសដែលចូលរួមវិញ គឺមានតែ ២០នាក់ប៉ុណ្ណោះ ហើយក៏គ្មានវត្តមានតារាណាម្នាក់ដែរ។
ក្នុងពិធីមង្គលការ Nana និង Suda សុទ្ធតែគ្រងឈុតប្រពៃណី និងសម័យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កូនកំលោះក៏ថែមទាំងបានលេងហ្គីតាយ៉ាងរណ្ដំញ៉ាំងឲ្យពិធីកាន់តែមានក្ដីសុខទៀតផង។ ដោយសារជាពិធីបែបឯកជន ដូច្នេះសូម្បីរូបថតក៏មិនមានការបែកធ្លាយដែរ ព្រោះគូស្នេហ៍នេះចង់រក្សាតែសម្រាប់គ្រួសារ និងមិត្តស្និទ្ធប៉ុណ្ណោះ។
Nana Komatsu គឺជាតារាម៉ូដែលជប៉ុន ដែលកើតនៅឆ្នាំ ១៩៩៦ ហើយនាង និង G-Dragon ក៏ធ្លាប់បានទាក់ទងគ្នាម្ដងដែរ តែក្នុងរយៈពេលខ្លីបំផុត។ ចំណែក Suda Masaki វិញ កើតនៅឆ្នាំ ១៩៩៣ ជាតារាសម្ដែងផង និងជាតារាម៉ូដែលផង។
អ្នកទាំង ២ បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៩ ហើយសម្ព័ន្ធភាពនេះ កាន់តែជ្រាលជ្រៅខ្លាំងឡើងរហូត ពួកគេសម្រេចរៀបការនឹងគ្នាតែម្ដង៕