• 2022-05-12 02:25:14
  • ព័ត៌មាន

ចូលរួមសោកស្តាយ! ម្តាយរបស់ ជា សុជាតិ ទទួលមរណភាពហើយកាលពីល្ងាចមិញ

  • 2022-05-12 02:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលម្តាយរបស់ សុជាតិ ក្នុងក្រុមក្មេងខ្មែរបានទទួលមរណៈភាពកាលពីល្ងាចមិញនេះ រហូតធ្វើឲ្យផេករបស់ក្រុមមួយនេះ បានដាក់ប្រូហ្វាល់ពណ៌ខ្មៅដើម្បីកាន់ទុក្ខទៀតផង។

កាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២ ពោលគឺ ល្ងាចមិញនេះ តាមរយៈគណនី ហ្វេសប៊ុកដែលមានឈ្មោះថា Chea Sovanraksmey បានបង្ហោះរូបភាពអ្នកស្រី អ៊ឹង សុខភាតរះ (អ្នកគ្រូពេទ្យជំរំ)ដែលត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងលោក ជា សុជាតិ នៅក្នុងក្រុមក្មេងខ្មែរនោះ បានទទួលមរណៈភាពហើយកាលពីល្ងាចម៉ោង ៦:៥០នាទី។

ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅលើផេករបស់ក្រុមក្មេងខ្មែរក៏ឃើញមានការដូរប្រូហ្វាល់ពណ៌ខ្មៅ ដែលជាពណ៌សម្រាប់កាន់ទុក្ខ រហូតធ្វើឲ្យមហាជនចូលរួមសម្តែងការសោកស្តាយជាច្រើន។

បើតាមផេកផ្លូវការរបស់ក្រុមក្មេងខ្មែរ ក៏បានបញ្ជាក់ផងដែរថា ម៉ាក់របស់ សុជាតិ គាត់បានចែកឋានកាលពីល្ងាចម៉ោង ៦:៥០នាទី ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់