• 2022-05-12 03:00:51
  • ព័ត៌មាន

ជួយ មានភ្ជាប់ពាក្យ “ឧទាហរណ៍” ធ្វើឲ្យផេនខេកពិបាកចិត្ដលើសដើម ឯអ្នកលក់ឡេឈ្លោះគ្នាបែកផ្សែង

  • 2022-05-12 03:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងបំណុលរបស់តារាសម្ដែងមាឌយក្ស ផេនខេក ១៥ម៉ឺនដុល្លារ បានធ្វើឲ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីអ្នកលក់ឡេអនឡាញម្នាក់កាន់ផេកឈ្មោះ Mea Ta Online shop ប្រកាសផ្ដល់ប្រាក់ដុល្លារសុទ្ធចំនួន ១៣៥,០០០ដុល្លារ ឬជួយសង៩០% នៃបំណុលទាំងដុល។

បន្ទាប់ពីប្រកាសបែបនេះ ផេនខេក ត្រេកអររកអ្វីមកផ្ទឹមគ្មាន តែដល់សម្រេចទៅសម្រេចមក ការជួយនោះមានភ្ជាប់ពាក្យថា"ឧទាហរណ៍”។ អ្នកលក់ឡេរូបនោះបានសួរជីកឬសជីកគល់ ហើយបានផ្ញើលុយឲ្យ ផេនខេក តែ១៥០ដុល្លារ ហើយខ្លួននឹងផ្ដល់លុយតាមការប្រកាស បើឧទាហរណ៍ថា ផេនខេក ជួបរកស៊ីខាតទាំងស្រុងមែន។

តាមការជម្រុញរបស់តារាសម្ដែង គង់ ច័ន្ទស្រីមុំ ផេនខេក ក៏បាញ់លុយ១៥០ដុល្លារ ទៅឲ្យអ្នកជួយដោយមានភ្ជាប់ពាក្យ"ឧទាហរណ៍"នោះវិញ ខណៈដែលខ្លួនក៏មានមិត្ដមួយចំនួនចាំជ្រោមជ្រែង ផ្ដល់កម្លាំងចិត្ដ និងផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នទៅហើយនោះ។ ស្រពេលដែល គង់ ច័ន្ទស្រីមុំ ចៅខ្មែរ និងតារាមួយចំនួនទៀត កំពុងជ្រោមជ្រែងឲ្យ ផេនខេក តស៊ូក្រោកឡើងវិញ ស្រាប់តែអ្នកលក់ឡេ២នាក់ បានជះកំហឹងដាក់គ្នា គឺម្ចាស់ផេក Yong Online shop និងMea Ta online shop។

គិតត្រឹមម៉ោង១០ ព្រឹកថ្ងៃទី១២ ខែឧសភា នេះ Sabay មិនទាន់អាចទាក់ទងអ្នកលក់ឡេទាំងពីរនាក់ ដើម្បីបញ្ជាក់បន្ថែមលើរឿងនេះបាននៅឡើយទេ។ ប៉ុន្ដែអ្នកលក់ឡេទាំងពីរ នៅតែតតាំងគ្នាតាមបណ្ដាញសង្គមផង និងតាមទូរស័ព្ទជជែកគ្នាដោយផ្ទាល់ផង ដោយអ្នកលក់ឡេឈ្មោះ Yong មានទំនោរទៅរកតារាសម្ដែង ផេនខេក ហើយអ្នកនាងអះអាងថា នឹងដេញដោលរឿងជំនួយ១៣៥,០០០ដុល្លារ ឲ្យចេញលទ្ធផលជាផ្លូវការ ថាតើការប្រកាសជួយនោះវាជាកាពិត ឬគ្រាន់តែនិយាយចោល៕

សូមប្រិយមិត្ដស្ដាប់ខ្លឹមសារបន្ថែម៖

ជិន សុភ័ក្ដ្រ

មតិយោបល់