• 2022-05-12 06:56:36
  • ព័ត៌មាន

ដ្បិតមានការរិះគន់ខ្លះ តែ យស បូវណ្ណៈ និងព្រហ្ម ម៉ាញ បានជួបរាយរ៉ាប់ពីស្ថានភាពខ្លួនទៅសម្ដេចដោយផ្ទាល់

  • 2022-05-12 06:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដ្បិតរងការរិះគន់ខ្លះជុំវិញការស្កាត់ទៅជួបសម្ដេចតេជោ ហ៊ុន សែន លើទឹកដីសហរដ្ឋអាមេរិក សិល្បករខ្មែរ ២ដួង គឺលោក យស បូវណ្ណៈ និងលោក ព្រហ្ម ម៉ាញ បានជួបថតរូប និងជជែកលេងជាមួយសម្ដេចដោយផ្ទាល់។ ក្នុងចំណោមសិល្បករទាំង ២ដួង គេឃើញលោកព្រហ្ម ម៉ាញ បានជជែកតទល់ជាមួយសម្ដេចច្រើនជាងគេ។

មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ចាប់ផ្ដើម សម្ដេចតេជោក្នុងនាមជាសហប្រធាន នៃកិច្ចប្រជុំនោះ បានរៀបចំពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិករាប់រយនាក់។ គ្រានោះ លោក ព្រហ្ម ម៉ាញ បានបង្ហាញវត្ដមាននៅកណ្ដាលចំណោម បន្ទាប់ពីសម្ដេចលើកឡើងថា ព្រហ្ម ម៉ាញ ទើបទទួលបានជំនួយពីសម្ដេច ៣ម៉ឺនដុល្លារ ក៏ស្រាប់តែបាត់ឈឹង តែ ព្រហ្ម ម៉ាញ ងើបមកបញ្ជាក់វិញថា លោកទទួលបានតែ ២ម៉ឺនប៉ុណ្ណោះ រួចសម្ដេចក៏សុំទោសចំពោះការច្រឡំថាបានជួយលោកចំនួន ៣ម៉ឺនដុល្លារវិញ។

ក្នុងឱកាសនោះដែរ ក៏ធ្លាយរឿងលោក ព្រហ្ម ម៉ាញ មានឈ្មោះជាកងកម្លាំងនៅទីបញ្ជាការដ្ឋានកងអង្គរក្ស ពាក់សក្ដិ៥។ បន្ទាប់ទទួលគោរមងារជាបណ្ឌិតពីស្រុកខ្មែរកាលលោកធ្លាក់ខ្លួនឈឺធ្ងន់ ស្រាប់តែជួបមុខសម្ដេចម្ដងទៀត លោកក៏និយាយបែបលេងសើចថា៖ “បើជ្រុលជាបានដំឡើងគោរមងារបណ្ឌិតទៅហើយ គួរដំឡើងសក្កិឲ្យដល់ឧត្ដមសេនេយ៍ ព្រោះគេមិនដែលលោកបណ្ឌិតទេ គេហៅឯកឧត្ដមបណ្ឌិត”។ ប៉ុន្ដែសម្ដេចប្រកែកថា មិនទាន់អាចដំឡេងបានទេ គឺត្រូវធ្វើតាមដំណាក់កាល។

ងាកមកអតីតតារាសម្ដែងលោក យស បូវណ្ណៈ វិញ។ ដ្បិតលោកមិនបាននិយាយអ្វីច្រើនជាមួយសម្ដេច ប៉ុន្ដែលោកបានជួបចាប់ដៃ និងថតសែលហ្វីជាមួយសម្ដេចដោយដៃមានកាន់បដាពាក្យស្លោកថា "អគុណសន្ដិភាព"។ ទន្ទឹមគ្នានេះ លោក ហេង ឡុង ក៏បានបន្ទរពីស្រុកខ្មែរទៅថា៖ “អតីតតារាសម្ដែង យស បូវណ្ណៈ និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបានមកស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន៕

ជិន សុភ័ក្ដ្រ

មតិយោបល់