• 2022-05-13 03:03:01
  • ព័ត៌មាន

រឿងធំនៅចំពោះមុខមិនខ្លាច និងសុំឲ្យគេជួយទេ ឥឡូវធ្លាក់ដល់រឿងម្ដាយ ធុងប៉េត្រូ ដាច់ចិត្ដសុំជំនួយ

  • 2022-05-13 03:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងភេទទី៣ ទុយ វិសុទ្ធ ហៅធុងប៉េត្រូ ដង្ហើយរកជំនួយសប្បុរសជន ដើម្បីជួយដល់ម្ដាយដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ខ្វះខាតប្រាក់ព្យាបាល។ ធុងប៉េត្រូ ថាម្ដាយរបស់លោកដែលតែងតែផាត់មុខឲ្យតួយកតម្លៃថោកៗនោះ បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ ហើយដល់ពេលដែលលោកត្រូវពឹងមហាជនជនហើយ។

ធុងប៉េត្រូ បានបង្ហោះរូបថត និងសារដ៏ក្រៀមក្រំមួយកាលពីល្ងាចមិញថា ដល់ពេលដែលលោកត្រូវពឹងបងប្អូនហើយ អ្នកម៉ែថាដែលជាមនុស្សល្អ តែងតែជួយគ្រប់គ្នា ផាត់មុខ តែងខ្លួនយកតម្លៃធូរៗនោះ ពេលនេះបានធ្លាក់ខ្លួនឈឺហើយ។ លោកថា នេះជាភារកិច្ចលោកក្នុងការជួយម្ដាយ ហើយមហាជនមានទឹកចិត្ដសប្បុរសអាចបរិច្ចាគតាមគណនីABA របស់លោកផ្ទាល់ គឺ 000837373 Tuy visoth។

ក្រោយពីបញ្ចេញនូវដំណឹងដ៏ក្រៀមក្រំនេះ ក៏មានអ្នកបង្ហាញទឹកចិត្ដអាណិតអាសូរ ព្រមទាំងបានបរិច្ចាគថវិកាទៀតផង។ ទន្ទឹមនឹងនេះមហាជន ក៏នឹងកអាណិតដល់ធុងប៉េត្រូដែលទើបជួបរឿងផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនគ្រួសារកក់ក្ដៅផង ស្រាប់តែធ្លាក់ដល់រឿងម្ដាយឈឺ ត្រូវការលុយព្យាបាលច្រើនទៀត៕

អត្ថបទ៖ Chin Sopheak

មតិយោបល់