- 2022-05-13 06:30:28
- ព័ត៌មាន
Hyun Bin រៀបការមានក្ដីសុខហើយ នៅឡើយ Gong Yoo និងតារាទាំងនេះអត់គិតរកប្រពន្ធនឹងគេសោះ
- 2022-05-13 06:30:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyun Bin រៀបការមានក្ដីសុខហើយ នៅឡើយ Gong Yoo និងតារាទាំងនេះអត់គិតរកប្រពន្ធនឹងគេសោះ
ចន្លោះមិនឃើញ
គិតចាប់ពីដើម ឆ្នាំ ២០២២ មកទល់ពេលនេះ វិស័យសិល្បៈកូរ៉េ មានដំណឹងល្អច្រើន ពិសេសទាក់ទងនឹងដំណឹងស្នេហា របស់តារាល្បីៗ។ ជាមួយគ្នានោះ គូដែលទទួលបានការយកចិត្តទុកដាក់ និងតាមដានជាងគេគឺ Hyun Bin និង Son Ye Jin។ ស្របពេលពួកគេសុទ្ធតែ ជាកំពូលតារាល្បីដូចគ្នា ដូច្នេះគ្រប់ព័ត៌មានទាក់ទងមង្គលការពួកគេតែងនៅគ្របមុខបណ្ដាញសារព័ត៌មានជានិច្ច។
ពិតណាស់ទៅហើយ Hyun Bin ត្រូវបានគេចាត់ទុកថា ជាបុរសដែលសុភាពរាបសារ មានចរិតល្អ និងគោរពនារីៗ មិនថាក្មេង ឬចាស់។ ប៉ុន្តែលោកក៏សំណាងដែរ ដែលបាន Son Ye Jin ជាភរិយា ព្រោះនារីម្នាក់នេះ ក៏ជាអ្នកដែលមានចរិតសុភាពរាបសារ បូករួមនឹងសម្រស់ស្រស់ស្អាត ជាទីប្រាថ្នារបស់បុរសជាច្រើននាក់។
Hyun Bin ជោគជ័យហើយនូវរឿងស្នេហា ប៉ុន្តែបើងាកមកមើលតារាសម្ដែងប្រុសកូរ៉េដែលមានវ័យស្របាលៗនឹងលោក ហាក់ដូចជាមិនទាន់ខ្វល់នឹងរឿងស្វែងរកប្រពន្ធ ដោយរក្សាបេះដូងឲ្យនៅទំនេរទាំងដែលមានវ័យកាន់តែច្រើន។
១. Gong Yoo
លោកកើតនៅឆ្នាំ ១៩៧៩ ហើយត្រូវបានគេស្គាល់ច្បាស់ថាជា «អធិរាជតារាសម្ដែង» ដែលនាំជោគជ័យជាច្រើនជូនវិស័យសិល្បៈ។ ជាមួយនឹងកម្ពស់ ១៨៤សង់ទីម៉ែត្រ សាច់ដុំហាប់ណែនទាំងកង់ៗ ធ្វើឲ្យនារីៗលង់ស្នេហ៍ព្រាត ដកចិត្តមិនរួចឡើយ។ ច្រើនឆ្នាំលើវិថីនេះ មិនខ្វះទេ តួស្រីដែល អ្នកគាំទ្រចូលចិត្តផ្គូរផ្គងជាមួយនឹង Gong Yoo ព្រោះតែភាពស៊ីសង្វាក់គ្នាពេក រួមមាន Yoon Eun Hye, Kim Go Eun និង Jung Yoo Mi ជាដើម។
២. Lee Dong Wook
លោកកើតនៅឆ្នាំ ១៩៨១ និងក៏ជាមិត្តល្អរបស់ Gong Yoo ដែរ ក្រោយរួមការងារជាមួយគ្នាក្នុងរឿង «Goblin»។ សម្រស់ និងភាពស្រស់សង្ហារបស់ Lee Dong Wook ពុំមែនជារឿងលេងសើចឡើយ ព្រោះលោកថែបានយ៉ាងល្អ មិនចាស់ទៅតាមវ័យឡើយ។ ចូលសិល្បៈច្រើនឆ្នាំមកនេះ លោកត្រូវបានមហាជនលើកជាញឹកញាប់ក្នុងរឿងស្នេហាជាមួយនឹងតារាស្រីរួមអាជីព ប៉ុន្តែក្នុងចំណោមនោះ Suzy គឺជានារីដែលលោកមានស្នេហាជាមួយ ប៉ុន្តែទំនាក់ទំនងនេះក៏ត្រូវបញ្ចប់ក្នុងរយៈពេល ៤ខែប៉ុណ្ណោះ។ចាប់ពីពេលនោះមក Lee Dong Wook បិទបេះដូង មិនទាន់មានទាក់ទងស្នេហាជាមួយអ្នកណាទៀតឡើយ។
៣. Jo In Sung
លោកកើតនៅឆ្នាំ ១៩៨១ និងនៅកំលោះមិនទាន់មានប្រពន្ធទេ។ In Sung ក៏ត្រូវបានមហាជនលើកថាជា ដុំមាស ប្រចាំវិស័យដែរ។ ដ្បិតធ្លាប់មានស្នេហាជាមួយនឹងមិត្តរួមអាជីព គឺ Kim Min Hee កាលពីឆ្នាំ ២០១៣ ប៉ុន្តែទាក់ទងគ្នាបាន ១ ឆ្នាំ ក៏បែកគ្នា។ បេះដូងឯការបស់ In Sung គិតមកទល់ពេលនេះ មិនទាន់មានអ្នកមកស្អំទេ។ ដល់ពេលនិយាយក្នុងបទសម្ភាស តារាប្រុសរូបនេះ បាននិយាយច្បាស់ៗថា លោកមិនរៀបការទេ គឺមិនទាន់អាចរៀបការបានទេ ប៉ុន្តែមិនមែនបានន័យថា លោកមិនចង់រៀបការឡើយ។
៤. Jung Woo Sung
តារាប្រុសរូបនេះ កើតនៅឆ្នាំ ១៩៧៣ ហើយក៏ជា តារាប្រុសដែលមានវ័យច្រើនជាងគេ ក្នុងចំណោមកំពូលតារាសម្ដែងប្រុសរបស់កូរ៉េនាពេលបច្ចុប្បន្ននេះដែរ ដែលមិនទាន់រៀបការ។ ទោះបីជិតចូលអាយុ ៥០ឆ្នាំ ក៏ដោយ ប៉ុន្តែ Woo Sung តែងផ្ដោតលើការងារ ជាជាងយកពេលមកគិតរឿងជីវិតគូ។
៥. Kang Dong Woon
លោកកើតនៅឆ្នាំ ១៩៨១ និងត្រូវអ្នកគាំទ្រឲ្យរហស្សនាមថា «សម្រស់អមតៈ» ដោយសារតែភាពស្រស់សង្ហា ដែលរក្សាបានជាប់រហូត ទោះបីអាយុកាន់តែច្រើន។ កន្លងមកច្រើនឆ្នាំមកនេះក្នុងអាជីពសិល្បៈ Kang Dong Woon មិនសូវមានឈ្មោះក្នុងព័ត៌មានស្នេហាណាស់។ ប៉ុន្តែក៏មិនមែន ស្ងាត់ទាំងស្រុងដែរ ដោយលោកធ្លាប់ត្រូវគេសង្ស័យថាមានស្នេហាជាមួយនឹង Song Hye Kyo និង Han Hye Joo។ យ៉ាងណា ភាពស្អាតស្អំនៅតែមាន ព្រោះក្រុមហ៊ុនរបស់លោក បានច្រានចោលទាំងអស់ ថាអ្វីដែលបានលើកឡើងនេះ ពុំមែនជាការពិតឡើយ។
៦. Son Seung Hun
តារាប្រុសរូបនេះ កើតនៅឆ្នាំ ១៩៧៦ ព្រមទាំងជាបុរសកំពូលស្នេហ៍របស់អ្នកគាំទ្រជាច្រើននាក់ជុំវិញពិភពលោក។ អាយុច្រើន តែ Seung Hun មិនខ្ចីចាស់ មានតែកាន់តែសង្ហា តែក៏មិនដែលបង្ហាញពីចេតនាចង់រៀបការដែរ។
ទោះជាយ៉ាងណាក្ដី រម្លឹកទៅកាលពីប៉ុន្មានឆ្នាំមុន Seung Hun ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹង តារាសម្ដែងចិន Liu Yifei ដែរ ប៉ុន្តែគួរឲ្យស្ដាយ ស្នេហានេះមិនស្ថិតស្ថេរបានយូរនោះទេ។ គិតពីពេលនោះមក មិនមានព័ត៌មានថា Seung Hun ទាក់ទងស្នេហាជាមួយអ្នកណាទៀតឡើយ៕