• 2022-05-16 03:27:10
  • ព័ត៌មាន

បវរកញ្ញាចក្រវាលជយលាភីរងទី ១ ឆ្នាំ ២០២១ ភ្ជាប់ពាក្យជាមួយអតីតប្ដី Jennifer Lopez ហើយ

  • 2022-05-16 03:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ បវរកញ្ញាចក្រវាល ដែលជាម្ចាស់ជយលាភីរងទី១ Nadia Ferreira បានប្រកាសថា​ខ្លូន​និងគូស្នេហ៍វ័យចំណាស់ Marc Anthony ភ្ជាប់ពាក្យនឹងគ្នាហើយ ដោយបញ្ជាក់ច្បាស់ៗលើ Instagram ផ្លូវការ។

ទោះបីជា​ Nadia Ferreira (អាយុ ២៣ឆ្នាំ) និង Marc Anthony (អាយុ ៥៤ឆ្នាំ) មិនបានបង្ហើបពីព័ត៌មានច្បាស់ និងស៊ីជម្រៅពីពិធីនេះ​ ប៉ុន្តែភាគីខាងស្រី​បាន​បង្ហោះរូបភាពជា​ច្រើនសន្លឹក ភ្ជាប់ជាមួយនឹងពាក្យថា «ពិធីភ្ជាប់ពាក្យ» ដែល​អាចបញ្ជាក់គ្រប់គ្រាន់ហើយ សម្រាប់អ្នកគាំទ្រ​ទាំងអស់។

ផ្អែកលើកាសែតអាមេរិក បាន​ឲ្យដឹង​ថា​ ពិធីភ្ជាប់ពាក្យនេះ​ ត្រូវ​បាន​រៀបចំឡើងស្ងាត់ៗ នៅ Miami ឯចិញ្ចៀនភ្ជាប់ពាក្យដែល​ត្រូវ​បាន​បំពាក់លើដៃ Nadia វិញ​ គឺ​មានតម្លៃខ្ទង់ ៥០០ ០០០ដុល្លារ

ងាក​ទៅ​ប្រវត្តិស្នេហារបស់អ្នកទាំង ២ វិញ គឺពួកគេ​ផ្ដើម​ជួបគ្នា​ដំបូង​នៅ​ខែមេសា ឆ្នាំ២០១៦ នៅពេល​ដែល Marc ទៅសម្ដែង​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ។ បន្ទាប់​ពីជួបគ្នា​នៅសណ្ឋាគារ​ហើយ អ្នកទាំង ២ ក៏បាន​ថតរូបជាមួយគ្នាជាអនុស្សាវរីយ៍។

ដ្បិតគូស្នេហ៍មួយគូនេះ មាន​វ័យ​ខុសគ្នា ៣១ឆ្នាំ ប៉ុន្តែមើលទៅសម្ព័ន្ធភាព​របស់ពួកគេពិតជា​ស្អិតល្មួត និង​មាន​តែភាព​ផ្អែមល្ហែមជានិច្ច តាំងពីទាក់ទងគ្នាមក។ ម្យ៉ាងវិញទៀត គ្រប់គ្នា​ច្បាស់ជា​បាន​ជ្រាប​ស្រាប់ថា​ Marc បាន​រៀបការ **៣ ដងហើយ គឺ​លើកទី១ ជាមួយនឹង​ Dayanara Torres បវរកញ្ញាចក្រវាលឆ្នាំ ១៩៩៣ លើកទី ២ ជាមួយនឹង​ Jennifer Lopez និងលើកទី៣ ជាមួយនឹង​តារាម៉ូដែល Shannon De Lima ព្រម​ទាំងមាន​កូនៗ នាក់៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់