• 2022-05-16 07:12:54
  • ព័ត៌មាន

កម្មវិធីបង្ហាញម៉ូដដ៏ធំ របស់ប្រ៊េន Queen Victoria នឹងផុសឡើងជា​ពិេសសមិនធ្លាប់មាននៅកម្ពុជាពីមុន

  • 2022-05-16 07:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីដ៏អស្ចារ្យ​មួយ​​នឹងផ្ទុះឡើងនៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ ដែលជាកម្មវិធី ហ្វេសសិនសូ ពី​ប្រ៊េន Queen Victoria

នេះ​នឹងក្លាយជា​កម្មវិធី​បង្ហាញ​ម៉ូដសម្លៀកបំពាក់ច្នៃម៉ូដពិសេសដ៏ធំ​មិនធ្លាប់មាន​ពីមុនក្នុង​ប្រទេសកម្ពុជា។ ឯឈុតដែល​ត្រូវ​បង្ហាញ​ គឺដល់ទៅ ១០០ឈុត ចេញពីប្រ៊េន Queen Victoria ដោយមាន​ការ​ដើរម៉ូដពីតារាម៉ូដែលល្បីៗចំនួន ៨០រូប ក្រោម​ប្រធានបទ «ជីវិតចុងក្រោយរបស់សត្វសមុទ្រ»

សម្រាប់សំបុត្រចូលរួមទស្សនាក៏ចាប់ផ្ដើមដាក់លក់ហើយ ហើយអ្នកដែល​បានទិញសំបុត្រទៀតសោត នឹង​មានឱកាសបាន​អង្គុយកៅអីជួរមុខ។ ជាមួយគ្នា​នោះ ថវិកា ៥០ភាគរយ ដែល​បាន​ពីការលក់សំបុត្រ ក្រុមការងារ​នឹង​យកទៅទិញជាសម្ភារៈ និងជូនដល់កុមារ​ដែល​រស់នៅលើកោះ ក៏ដូចជាបង្រៀនពួកគេ ឲ្យចេះទុកដាក់សម្រាម ឲ្យបាន​ត្រឹម​ត្រូវ។ ម្យ៉ាង​​វិញ​ទៀត សម្រាម​ទាំងនោះខ្លះ ក៏អាច​យកទៅច្នៃជា​របស់ប្រើប្រាស់​បាន​ផងដែរ។

សម្រាប់ព័ត៌មាន​បន្ថែមទាក់ទងនឹងកម្មវិធី លោកអ្នក​អាច​ចូលទៅកាន់គណនីហ្វេសប៊ុក លោក Olivia Kong ឯសម្រាប់ការទិញសំបុត្រ លោកអាចអាចទាក់ទងទៅកាន់លេខ ០៨៩ ២២១ ១៩៩

អត្ថបទ៖ ធារី

មតិយោបល់