• 2022-05-17 01:25:00
  • ព័ត៌មាន

មានចិត្តជ្រះថ្លា សិល្បៈការិនី២ដួង ស្លៀកឈុតសថ្វាយខ្លួនប្រតិបត្តិធម៌ក្នុងថ្ងៃ វិសាខបូជា

  • 2022-05-17 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឱកាសពិធីបុណ្យសាសនា គឺបុណ្យពិសាខបូជា វត្តមានតារាកម្ពុជា២ដួង គឺកញ្ញា ឈិត សុវណ្ណបញ្ញា និងកញ្ញា រចនា រ៉ាវ៉ាឌី បានស្លៀកឈុតស ដោយចិត្តជ្រះថ្លាចូលរួមពិធីបុណ្យ វិសាខបូជា នៅវត្តដើម្បីប្រតិបត្តិធម៌។

ស្របពេលពិធីបុណ្យពិសាខបូជា មានប្រជាពលរដ្ឋគ្រប់ទិសទីទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេស បានធ្វើពិធីយ៉ាងគគ្រឹកគគ្រេង ក្នុងពិធីនេះដែរសង្កេតឃើញសិល្បការិនី២ដួង ស្រីស្អាត រ៉ាវ៉ាឌី និងតារាចម្រៀង បញ្ញា បានថ្វាយខ្លួនស្លៀកឈុតស ដើម្បីសាងបុណ្យ ប្រតិបិត្តិធម៌ អប់រំផ្លូវចិត្តដោយចិត្តជ្រះថ្លា។

យោងតាមរូបភាពដែលតារាសម្ដែងរូបនេះបានបង្ហោះលើគណនី Instagram ផ្លូវការ បានបង្ហាញសកម្មភាពតារាស្រីប្រុសប៉ុន្មានដួងបានអង្គុយជួបជុំស្ដាប់ធម៌ បង្ហោះគោម និងបណ្ដែតក្បូនផ្កាតូចៗផងដែរ។

រម្លឹកផងដែរថាទី១៥ ខែឧសភា ត្រូវនឹងថ្ងៃទី១៥កើត ខែ ពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ ប្រសូត្រលើភពផែនដី ហើយពិធីនេះត្រូវបានចាត់ទុកជាបុណ្យជាតិធំមួយដែលគ្រប់ស្ថានប័ន និងប្រជាពលរដ្ឋទាំងមូល តែងតែប្រារព្ធសក្ការបូជាប្រកបដោយជំនឿ ដោយចិត្តជ្រះថ្លា៕

អត្ថបទ៖ Kesor

មតិយោបល់