• 2022-05-20 03:19:23
  • ព័ត៌មាន

ពីថ្ងៃកើតហេតុដល់ចប់បុណ្យ បុគ្គលល្បី ១០ រូបនេះខ្មាញ់ជើងជួយ សុវត្ថិឌី ធារិកា ដូចគ្រួសារតែមួយ

  • 2022-05-20 03:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន ក៏ដូចជាអ្នកប្រើបណ្ដាញសង្គម បាន​ផ្ដោតការផ្សាយលើពិធីបុណ្យសពរបស់ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ដោយគ្រប់គ្នាសម្ដែងការសោកស្ដាយជាពន់ពេកដល់តារា​ស្រីរូបនេះជាខ្លាំង។ ក្រោយ​ដឹងព័ត៌មាននៃគ្រោះថ្នាក់ដែលកើតឡើង​នៅក្នុងឆែប ខេត្តព្រះវិហារនេះហើយ សង្កេតឃើញថា តារាជា​ច្រើន​នាក់បង្ហាញ​ភាពតក់ស្លុត និងអាណិត ធារិកា ដែល​ត្រូវ​បាត់បង់មនុស្សជា​ទីស្រឡាញ់របស់ខ្លួនដល់ទៅ ២ នាក់ ក្នុងពេល​មួយពព្រិចភ្នែក។

ដោយឡែក ក្នុងចំណោម​អ្នកដែល​បាន​ចូលរួម​រំលែកទុក្ខនោះ មហាជន​កោតសរសើរអស់ពីចិត្តចំពោះតារា/បុគ្គលល្បី ១០រូបនេះ ដែល​បាន​ខ្នះខ្នែង អស់ពីចិត្ត ព្រមទាំងមានវត្តមានជាប់​ក្នុងការជួយជ្រោមជ្រែងជាកម្លាំងចិត្តដល់ គ្រួសារ ធារិកា ផង ក៏ដូចជាកម្មវិធីបុណ្យទាំងមូលផង តាំងពីថ្ងៃដំបូងរហូត ពិធីបុណ្យចប់។

១. លោកជំទាវ ម៉ែន ចិន្តា

តាមការផ្ដល់ព័ត៌មាន លោកជំទាវ គោរពចាត់ទុក ម្ដាយឪពុក ធារិកា ជាម្ដាយឪពុកធម៌ ហើយពេល​ទទួលដំណឹង​នេះ​ភ្លាម លោកជំទាវស្លុតចិត្តជាខ្លាំង ព្រម​ទាំងរ៉ាប់រងគ្រប់យ៉ាងក្នុង​ពិធីនេះទាំងស្រុងផងដែរ។

២. លោក អ៊ាម វន្នី

នេះ​ហើយជាអ្នកដែល​នៅជិត ធារិកា តាំងពីពេល​កើតហេតុភ្លាមៗ រហូតពិធីបុណ្យចប់ទៀត។ ដោយសារទៅបំពេញការងារជាមួយគ្នានៅខេត្តព្រះវិហារផង ហើយពេលដឹងថាគ្រួសារប្អូនមាន​គ្រោះថ្នាក់ភ្លាម លោក អ៊ាម វន្នី បាន​ខ្នះខ្នែង ជួយសព្វគ្រប់ជាបង្គោលសម្រាប់ធារិកា មិនឲ្យកណ្ដោចកណ្ដែងទេ។

៣. កញ្ញា ស្រីពៅ

ជាមនុស្សដែល​មាន​សណ្ដានចិត្តល្អម្នាក់ទៀត ដែលមហាជនមិនគួរមើលរំលង។ ស្រីពៅ បាន​ជួយជ្រោមជ្រែងច្រើនដូចគ្នា ក្នុងពិធីបុណ្យដ៏សែនក្រៀមក្រំនេះ។ ស្រីពៅ បាន​អមជិត ធារិកា គ្រប់ពេល ព្រមទាំងចាត់ចែងក្រៅក្នុង ដើម្បីសម្រាលទុក្ខមួយកម្រិតដល់ម្ចាស់ដើមបុណ្យ តាំងពីថ្ងៃដំបូង ដល់ថ្ងៃចុងក្រោយ។

៤. អ្នកនាង ចន ច័ន្ទលក្ខិណា

ដ្បិតរវល់នឹងការងារច្រើន ប៉ុន្តែអ្នកនាង បាន​ស្កាត់មកវត្តទាំងយប់ ដើម្បីរង់ចាំទទួល​សព និង​ចាត់ចែងពិធីបុណ្យនេះអស់ពីចិត្ត ក្នុងនាម​ជា​អ្នករាប់អានគ្នាផង ក៏ដូចជានាម​ជាប្រធានសមាគមសិល្បករខ្មែរផង។

៥. អ្នកនាង កាតុ

មិនខុសពីអ្នកនាង ចន ច័ន្ទលក្ខិណាទេ ចំពោះ អ្នកនាងកាតុ ក៏ជាអ្នកដែល​មកនៅចាំ សព និង​ធារិកា នៅវត្តដែរ ហើយនៅជួយមើលការខុសត្រូវ និងជាផ្នែកនៃកម្លាំង​ចិត្តធំដែរ សម្រាប់ ធារិកា ក្នុងពេល​ដ៏សែនសោកសៅនេះ។

៦. កញ្ញា ដួង ម៉ានិច

ក្រោយដឹងហេតុការណ៍នេះ​ភ្លាម ម៉ានិច បាន​ទាក់ទង​ទៅ ធារិក ភ្លែត ប៉ុន្តែមិនមាន​ការឆ្លើយតបទេ រហូត​ពេល​ទាក់ទង​បានហើយ នាង​ក៏ស្រែកយំមិនធម្មតាដែរ។ ក្រោយមក កញ្ញា ក៏សម្រេចចិត្ត Live លក់ផលិតផល ក្នុងបំណងរក​ថវិកា ឲ្យបាន​ច្រើនបន្ថែម ដើម្បីចូលបុណ្យឪពុកម្ដាយ ធារិកា។ ពេលដឹង​ថា​ សព​ ដឹក​ដល់វត្តភ្លាម នាងក៏បិទ Live និងប្រញាប់ធ្វើដំណើរទៅ ដើម្បីទៅកំដរ និងធ្វើអ្វីគ្រប់យ៉ាង​តាមដែលអាចធ្វើបាន ដើម្បីជួយប្អូនស្រីខ្លួន នៅនាទីបែបនេះ។ ជាមួយគ្នានោះ ព្រឹកឡើង ម៉ានិច ក៏នៅតែទៅចូលរួមរហូត ហើយសូម្បីពេលបូជា ក៏មាន​មុខនាងដែរ។

៧. វីជេ ដាដា

ការយកចិត្តទុកដាក់របស់ វីជេ ដាដា និងលះបង់អស់ពីចិត្តក្នុងការជួយបុណ្យរបស់ ធារិកា ក៏មិនតិចដែរ។ ស្ថិតក្នុងពិធីបុណ្យ គេ​ឃើញ លោក​រត់ទៅមកខ្មាញ់ជើង ក្នុងការជួយសម្របសម្រួលពិធីបុណ្យ​មិនឲ្យ ធារិកា ពិបាកនោះទេ។

៨. លោក ជ័យ សុវ៉ាត

នាមជា មិត្តជិតស្និទ្ធម្នាក់របស់ ធារិកា លោក ជ័យ សុវ៉ាត បាន​បំពេញតួនាទីបានយ៉ាងល្អ ហើយក៏បាន​ផ្ដល់ភាព​កក់ក្ដៅគួរឲ្យសរសើរសម្រាប់មិត្តល្អ ដែលខ្លួនចាត់ទុកដូចប្អូន​ស្រី​ម្នាក់នេះ​ដែរ។

៩. ស៊ូ ស៊ីរីកា

មិនខុសពី សុវ៉ាត ទេ គ្រប់គ្នា​ច្បាស់ជាបាន​ជ្រាប​ថា ស៊ីរីកា គឺជា​មិត្តល្អរបស់ ធារិកា ហើយរាប់អាន​គ្នា​ស្និទ្ធបំផុត។ ស្ថិតក្នុងពេល​ដ៏សែន​តក់ស្លុតនេះ ស៊ីរីកា ពិតជា​បារម្ភមិត្តរបស់ខ្លួន ហើយនាង​ក៏បាន​មកចូលរួមជាប់រហូតដែរ។ នេះ​ហើយទើបហៅថា មិត្តល្អដែលមិនទៅណាចោលគ្នា ក្នុងពេល​មិត្តម្នាក់ទៀតកំពុងមានទុក្ខ។

១០. វេហា៍

តារាចម្រៀងរូបនេះ ក៏ជាមិត្តល្អរបស់ ធារិកា ដែរ​ក្នុងចំណោម​មិត្តល្អ ៤នាក់។ វត្តមាន​របស់លោកតាំងពីថ្ងៃកើតហេតុ រហូត​ដល់ថ្ងៃបូជា ពិតជា​បាន​ធ្វើឲ្យមហាជន​កោតសរសើរបំផុត ពីការជួយជ្រោមជ្រែង និងផ្ដល់ភាពកក់ក្ដៅដល់មិត្តខ្លួនម្នាក់នេះ៕

មតិយោបល់