• 2022-05-20 10:02:52
  • ព័ត៌មាន

B.I ទម្លាយជាលើកដំបូង ពីពេលខ្លួន ផុងចូលពិភពងងឹតទាក់ទងនឹងករណីគ្រឿងញៀន

  • 2022-05-20 10:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​ B.I ចេញមុខដំបូង លោកពិតជា​ទទួល​បាន​ការគាំទ្រយ៉ាងច្រើនគិតចាប់ពីឆ្នាំ ២០១៥ មក ដោយ​សារតែសមត្ថភាពអស្ចារ្យ ភាពស្រស់សង្ហា និងមន្តស្នេហ៍មិនធម្មតា រហូតត្រូវបាន​គេចាត់ទុកថាជាគ្រាប់ពេជ្រម្នាក់ដែររបស់ YG

ពេល​ផ្ដល់បទសម្ភាសជាមួយនឹង​ Billboard តារា​ប្រុសរូបនេះ​បាន​ទម្លាយថា វា​មិនមែនជារឿងងាយស្រួលទេ ដែល​លោកត្រូវស៊ូនឹងរឿងមួយចំនួនក្នុងពេល​ធ្លាក់ចូលក្នុងសភាពខ្មៅងងឹតក្នុងជីវិត។

និយាយៗក៏ឈាន​ដល់ចំណុចរសើប គឺពេលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ B.I លើកឡើងតាមលំដាប់លំដោយថា៖ «តាំងពីខ្ញុំ​នៅក្មេង ខ្ញុំ​មាន​អារម្មណ៍រំញោចខ្លាំង​ចំពោះលទ្ធផលអ្វី​មួយ ព្រោះ​ជាមនុស្សចូលចិត្តប្រកួតប្រជែងខ្លាំង។ ខ្ញុំជក់ចិត្ត និងត្រូវការសម្ដែងឲ្យបាន​ល្អបំផុត ធ្វើបទចម្រៀងឲ្យបាន​ល្អបំផុត។ ខ្ញុំមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការទ្រាំទ្រនឹងសម្ពាធដែលខ្ញុំដាក់បន្ទុកមកលើខ្លួនខ្ញុំបានទេ»។

ក្នុងនោះ B.I ក៏បាន​លើកឡើងពី ការលង់ខ្លួនចូលក្នុងភពងងឹត ដោយជ្រើសផ្លូវខុសមួយពេល​ បណ្ដាលឲ្យមាន​វិប្បដិសារី ព្រោះ​តែគំនិតក្មេងខ្ចី និងភាពល្ងង់ខ្លៅកាល​ពីពេលនោះ ព្រមទាំងបន្ថែមទៀតថា៖

«ចិត្តខ្ញុំពេលនោះ ឡើងទទេ បន្ទាប់​មក​ខ្ញុំ​ចាប់​ផ្តើម​គិត​អំពី​មនុស្ស​ដែល​ខ្ញុំ​អន់​ចិត្ត​ និង​ធ្វើ​ឲ្យ​ គ្រួសារ​ខ្ញុំ មិត្តភ័ក្តិ​ អ្នក​គាំទ្រ​​ខ្ញុំខូចចិត្ត ហើយ​ខ្ញុំស្អប់​ខ្លួន​ឯងណាស់។ គ្រួសារ​ខ្ញុំ​មិន​និយាយ​អ្វី​ច្រើនទេ​ជាមួយ​ខ្ញុំ​ ពួកគាត់គ្រាន់​តែឱប​ខ្ញុំ ហើយ​យើង​យំ​ទាំងអស់​គ្នា»។

«ក្រោយមកខ្ញុំក៏ព្យាយាមផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សមកកាន់ខ្ញុំ មិនមែនត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំបង្ហាញឲ្យឃើញតាមរយៈសកម្មភាពដែរ។ បន្តិចម្ដងៗ ខ្ញុំក៏ព្យាយាមបញ្ចុះបញ្ចូលអ្នកគ្រប់គ្នាដែលខ្ញុំបានជួប។ ខ្ញុំ​មិន​អាច​និយាយ​ថា ​វា​ពិត​ជា​កើត​ឡើង​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​វា​កើត​ឡើង។ ខ្ញុំ​ក៏​គិត​ថា​ខ្ញុំ​ត្រូវ​ចេញ​អាល់ប៊ុម ប៉ុន្តែ​ខ្ញុំ​ភ័យ​ខ្លាច។ ខ្ញុំ​បាន​ដើរ​ទៅ​មុខ​ដោយ​គំនិត​មួយ — ដើម្បី​សងដល់​អ្នក​ទាំង​អស់​ដែល​តែងនៅ​ខាង​ខ្ញុំ»។ B.I បន្ថែម។

ទាំងនេះជាការលើកឡើងរបស់ B.I ជាលើកដំបូង ក្រោយជួបរឿងជា​ច្រើនក្នុងជីវិត ពិសេស​ពេល​ជាប់ពាក់ព័ន្ធនឹង​ករណីគ្រឿងញៀន ដែលនាំឲ្យលោកត្រូវដកខ្លួនចេញពីក្រុមជា​ទីស្រឡាញ់ ប៉ុន្តែដោយសារបទពិសោធជីេះិតទាំងនេះ បាន​ជម្រុញលោកឲ្យសាងចិត្តរឹងមាំ ព្រមទាំងវិលមកវិញបានលើវិថីមួយនេះ៕

ប្រភព៖ Koreaboo

មតិយោបល់