• 2022-05-24 08:20:08
  • ព័ត៌មាន

តារាស្រីវ័យជ្រេ ២ដួង ចិញ្ចឹមចិត្ដកែសម្ផស្ស ឥឡូវមានម្នាក់បញ្ជាក់ហេតុផលច្បាស់ៗមុនចេញទៅកែ

  • 2022-05-24 08:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីមានទេពកោសល្យខាងសិល្បៈ និងរូបសម្បត្ដិស្អាតពីកំណើត មានតារាស្រីមួយចំនួនបានឆ្លងកាត់ការកែសម្ផស្ស ឬវះកាត់ដើម្បីលើកសម្រស់បន្ថែម។ ដោយឡែកតារាស្រីវ័យវ័យជ្រេ និងសុទ្ធតែមានស្វាមីអស់ទៅហើយនោះ ក៏នៅតែចិញ្ចឹមចិត្ដចង់កែសម្ផស្សនៅក្រៅប្រទេស ហើយពេលនេះគេឃើញម្នាក់ក្នុងចំណោមនោះ បានកែរួចហើយ។

១/ តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស សួស វីហ្សា។ អ្នកនាង ទើបត្រឡប់មកពីមន្ទីរពេទ្យមួយ នាទីក្រុងបាងកក ប្រទេសថៃ ដើម្បីបូម និងកោសយកfilerនៅក្នុងច្រមុះចេញ ហើយបានវះដាក់ខ្ទង់ថ្មីតែម្តង។ អ្នកនាង បង្ហើបថា ពេលនេះនាងទទួលបានជោគជយ័ហើយ តែនៅថ្ងៃ២៦ ខែឧសភា នឹងហោះទៅថៃម្ដងទៀត ដើម្បីកាត់ថ្នេរ និងពិនិត្យឡើងវិញ។

សូមរំលែកថា តារាចម្រៀងរូបនេះ ធ្លាប់ចេញទៅកែសម្ផស្ស និងលើកខ្ទង់ច្រមុះនៅប្រទេសថៃម្ដងហើយ កាលពីអំឡុងឆ្នាំ២០១២ ដែលកាលណោះនាងទើបដើរចេញពីផលិតកម្មរ៉ុក។ ស្រាប់តែថ្មីៗនេះ សួស វីហ្សា បង្ហាញរូបភាពកែខ្ទង់ច្រមុះជាថ្មី ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ហើយសាមីខ្លួនក៏ពោលពាក្យថា ពេញចិត្ដនឹងការទទួលបានជោគជ័យលើការកែសម្ផស្សលើកនេះដែរ។

២/ អតីតតារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង។ អ្នកនាង បានទម្លាយរឿងក្នុងចិត្ដកាលពីពេលថ្មីៗនេះថា នាងមានបំណងចង់កែដើមទ្រូង យូរហើយ ពោលគឺតាំងពីនាងនៅសម្ដែងជាមួយក្រុមកំប្លែងនាយពាក់មី ប៉ុន្ដែពុំមានឱកាសបានចេញទៅកែសោះ ហើយម្យ៉ាងក៏មានចិត្ដមួយខ្លាចពេលកែហើយសម្ដែងទៅប៉ះកន្លែងកែ ឬសម្ដែងប្រើសកម្មភាពខ្លាំងៗអាចមានបញ្ហា។

ខ្ញុង៖ “ក្រោយពេលមានបញ្ហា(ជំពាក់បំណុលគេ) ក៏នៅតែចង់កែ តែយើងអត់មានថវិការ។ បើបានធ្វើពេលនេះ គឺរឹតតែសប្បាយចិត្ដ អស់ទ្រព្យ អស់កេរ្ដិ៍ឈ្មោះហើយ កុំឲ្យអស់ប្ដីមួយទៀត…វរៗមានស្រីទៅបាត់ចប់បណ្ដោយ ព្រោះប្ដីអ្នកនាំមកកែណា"។

បើតាមអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បញ្ជាក់ថារយៈសារព័ត៌មានក្នុងស្រុកមួយថា គិត្រឹមថ្ងៃនេះនាងនៅជំពាក់គេច្រើន នៅឡើយ ដោយម្ចាស់បំណុលខ្លះចេះតែរករឿងឲ្យនាងសងឲ្យបានលឿន និងម្ចាស់បំណុលមួយចំនួនបានយល់ពីស្ថានភាពរបស់នាង ហើយទុកលទ្ធភាពឲ្យនាងសងតាមសម្រួល។

ខ្ញុងពោលថា បើទោះបីជាពេលនេះនាងអត់ តែនាងនៅតែចង់ស្អាត ព្រោះនាងជាមនុស្សរបស់មហាជន ហើយពេលមានលទ្ធភាពពេលណានាងនឹងទៅកែសម្ផស្ស ជាពិសេសដើមទ្រូងឲ្យបាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់