• 2022-05-26 07:38:21
  • ព័ត៌មាន

ជាការតបស្នងទៅសិល្បៈវិញ លោក ឆឹម សក្កដា ប្រកាសជ្រើសសិស្សសម្ដែង ១០រូប

  • 2022-05-26 07:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងចម្រៀងលោក ឆឹម សក្កដា ប្រកាសជ្រើសរើសសិស្សចំនួន ១០រូប ដើម្បីបណ្ដុះបណ្ដាលផ្នែកសំម្ដែងសម្រាប់ឆ្នាំ២០២២ នេះ បន្ទាប់ពីលោកបានបណ្ដុះបណ្ដាលសិស្សមួយចំនួនឲ្យមានការងារធ្វើ និងមុខមាត់ក្នុងសិល្បៈខ្លះហើយនោះ។ លោកថានេះជាជំហានទី១ ដែលលោកត្រូវតបស្នងទៅសិល្បៈវិញ។

លោក ឆឹម សក្កដា បានប្រកាសដំណឹងនេះតាមបណ្ដាញសង្គមដោយបញ្ជាក់លក្ខណ្ឌថា អ្នកដែលត្រូវបានជ្រើសរើសយកមកបង្រៀនសម្ដែងទាំងអស់ គឺត្រូវតែមានទេពកោសល្យពីកំណើត រួមផ្សំរូបនឹងសម្បត្ដិផងដែរ។ លោកថា រូបលោកនឹងចំណាយពេលផ្ទាល់ខ្លួន ដើម្បីបង្រៀនតែម្ដង ក្នុងគោលដៅនាំពួកគេទៅកាន់ភាពជោគជ័យ។

អតីតសង្សារតារាចម្រៀង ពេជ្រ សោភា រូបនេះ បញ្ជាក់ថា លោកទទួលយកតែ១០នាក់ប៉ុណ្ណោះ ដើម្បីស្រួលគ្រប់គ្រង និងបង្រៀនដិតដល់។ បើបងប្អូនចាប់អារម្មណ៍អាចទាក់ទងទៅលោកតាមរយៈតេឡេក្រាមបាន គឺ០៩៣ ៥៥៣៣៧៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់