• 2022-05-30 06:50:50
  • ព័ត៌មាន

លេចវត្តមាន យ៉ែម ស្រីពេជ្រ និងតួថៃ Toey Pongsakorn ក្រុងពាលីត្រៀមថតរឿងថ្មីរួមគ្នា

  • 2022-05-30 06:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រកម្ពុជា និងថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញវត្តមានតារាស្រីរូបស្រស់ យ៉ែម ស្រីពេជ្រ និងតារាថៃសង្ហា Toey Pongsakorn ឈរថតរូបរួមគ្នាជាច្រើនសន្លឹកក្នុងពិធីក្រុងពាលីត្រៀមថតរឿងភាគបុរាណថ្មី នៅពាក់កណ្ដាលឆ្នាំ២០២២នេះ។

យោងតាមទំព័រហ្វេសប៊ុកអ្នកគាំទ្រតារាថៃ នៅកម្ពុជាបានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះរឿងភាគបុរាណដ៏ល្បីដែលមានចំណងជើងថា "พระร่วงพระราชาผู้ทรงธรรม ឬ ព្រះរាដ៏សុរិត" និងមកបម្រើទស្សនីយភាព អ្នកគាំទ្រជាមួយនិងវត្តមានពិសេសចូលរួមសម្ដែងដោយតារាស្រីល្បីឈ្មោះរបស់កម្ពុជា គឺកញ្ញា យ៉ែម ស្រីពេជ្រ និងតួប្រុសថៃ Toey Pongsakorn នឹងចាប់ដៃគ្នាអង្រួនទស្សនីយភាពអ្នកគាំទ្រទាំងក្នុង ប្រទេសកម្ពុជា និងប្រទេសថៃ។

ដោយឡែកនៅថ្ងៃទី៣០ ខែឧសភា នេះ พระร่วงพระราชาผู้ทรงธรรม ឬ ព្រះរាដ៏សុរិត ទើបក្រុងពាលី ដើម្បីសុំសេចក្ដីសុខ ត្រៀមថត ដែលមានការចូលរួមពីសិល្បកាជាច្រើនរូប និងក្រុមការងារផលិត៕

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទថ្មី