• 2022-05-30 09:40:44
  • ព័ត៌មាន

ពិតទេ ព្រីម លីហ្សា ធ្លាប់រៀបការ និងមានកូន បិទបាំងភ្នែកមហាជន?

  • 2022-05-30 09:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្ដែងស្រីល្បីឈ្មោះ ព្រីម លីហ្សា ធ្វើឱ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបង្ហោះរូបជាមួយក្មេងប្រុសម្នាក់ ហៅកូនពេញមាត់។

មហាជនចោទសំនួរជាច្រើនលើតារាស្រីស៊ិចស៊ី និងនិយមប្រើរបស់របរម៉ាកល្បីៗ ព្រីម លីហ្សា បន្ទាប់ពី នាងបានបង្ហោះរូបភាពដ៏ផ្អែម និងស្និទ្ធស្នាលជាមួយក្មេងប្រុសម្នាក់ ដែលអ្នកម្ដាយគ្រប់រូបតែងតែធ្វើ ដាក់ជាមួយកូន។ មិនខុសពីម្ដាយទូរទៅតាមរយៈរូបភាព ព្រីម លីហ្សា បង្ហាញការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ក្មេងប្រុសម្នាក់ ថែមទាំងពោលពាក្យថា ដោយសារតែក្មេងប្រុសម្នាក់នេះ ទើប ជម្រុញចិត្តនាងឱ្យតស៊ូជាមួយបញ្ហាកើតមានក្នុងជីវិត។

ព្រីម លីហ្សា ៖ “នេះហើយគឺជាអ្នកដែលធ្វើអោយខ្ញុំមានកម្លាំងចិត្តក្នុងការតស៊ូនៅក្នុងជីវិតដើម្បីដើរមក ដល់សព្វថ្ងៃនេះ My Baby I love u single mom តែងតែយកពេលវេលាមើលថែទាំគាត់ហើយនិង ផ្ដល់ភាពកក់ ក្ដៅឱ្យគាត់ជានិច្ច"។​

យ៉ាងណាមិញគេមិនទាន់ដឹងច្បាស់ និងមិនហ៊ានសន្មត់នៅឡើយទេថាតើទំនាក់ទំនងរវាងនាង និងក្មេងប្រុសម្នាក់នេះជាម្ដាយកូន និងគ្នាឬយ៉ាងណានោះ៕

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទថ្មី