- 2022-05-31 06:55:41
- ព័ត៌មាន
ផ្ទុះការពិតថា Yang Hyun Suk និង Han Seo Hee ជួបគ្នានៅផ្ទះបនលំដាប់អភិជន មិនក្រោម១០ដងទេ
- 2022-05-31 06:55:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះការពិតថា Yang Hyun Suk និង Han Seo Hee ជួបគ្នានៅផ្ទះបនលំដាប់អភិជន មិនក្រោម១០ដងទេ
ចន្លោះមិនឃើញ
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ថា អតីតអ្នកហ្វឹកហាត់ក្នុងផលិតកម្ម YG គឺ Han Seo Hee ធ្លាប់បានជួបស្ថាបនិកក្រុមហ៊ុន លោក Yang Hyun Suk លើសពី ១០ដង ទៅទៀត នៅឯផ្ទះបនលំដាប់អភិជនមួយកន្លែង ដែលជាទីកាន់កាប់ដោយ Madame Jung។
ការបង្ហើបឲ្យដឹដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានទម្លាយ អំឡុងពេលនសសវនាការ ថ្ងៃទី៥ របស់ Han Seo Hee ទាក់ទងនឹងការអះអាងថា លោក Yang Hyun Suk បានគំរាមកំហែងនាង។
នៅក្នុងតុលាការថ្ងៃនេះ មេធាវីរបស់លោក Yang បានបង្ហាញពីទំនាក់ទំនងតាមរយៈសារ ដែលលោក Yang Hyun Suk មានជាមួយនឹង Han Seo Hee មុនពេលជម្លោះណាមួយ។ មេធាវីដដែល បានបើកបង្ហាញ សារជាអក្សរឆ្លើយឆ្លងរវាងអ្នកទាំង ២។ ក្នុងសារនោះ Han Seo Hee ត្រូវបានគេឃើញថា បានហៅលោក Yang ថាជា Oppa (បងប្រុស បែបរាប់អានគ្នាស្និទ្ធ)។
ជាមួយគ្នានេះ ក្នុងសារនោះទៀតសោត ក៏មានការបង្ហាញថា Han Seo Hee បាននិយាយទៅកាន់អតីត CEO ក្រុមហ៊ុន YG រូបនេះ ជាសាកូរ៉េ និងបែបក្រៅផ្លូវការ ដែលបង្ហាញថាអ្នកទាំង ២ មានភាពស្និទ្ធស្នាលនឹងគ្នា លើសពីធម្មតា។
មេធាវីរបស់លោក Yang នៅបានលើកឡើងទៀតថា Han Seo Hee ធ្លាប់ធ្វើការនៅផ្ទះបនមួយកន្លែង ដែលជាលំដាប់ខ្ពស់ ហើយនាងក៏មិនបានបដិសេធនោះទេចំពោះការពីតមួយនេះ។
មេធាវីរបស់ Yang Hyun Suk នៅបានបង្ហើបរឿងពិតមួយទៀត នោះគឺ Han Seo Hee និងលោក Yang បានជួបគ្នា លើសពី ១០ដង ទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការឲ្យដឹងតាមរយៈសារ ថា Yang Hyun Suk បានផ្ញើសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់តារា YG ទៅឲ្យនាងផ្ទាល់ដៃទៀតផង។
អំឡុងពេលនៃ សវនាការនេះ Han Seo Hee បានបាត់បង់ស្មារតីបន្តិចដែរ តែនៅក្លាហាននិយាយដោយអង់អាចថា ខ្លួនមិនខ្លាច Yang Hyun Suk ទេ។ «ហេតុអ្វីខ្ញុំត្រូវខ្លាចមនុស្សសម្រាមដូចគាត់? ខ្ញុំមិនដែលមាន អារម្មណ៍ថាខ្ញុំត្រូវតែខ្លាចគាត់អីបន្តិចទេ»។ Han Seo Hee និយាយ៕