- 2022-06-02 07:20:46
- ព័ត៌មាន
៣ចំណុចសំខាន់ៗធ្វើឲ្យអ្នកស្រី ពាន់ ភួងបុប្ផា ដឹករឿង«រសជាតិអ្នកមាន»ចប់យ៉ាងលំបាកលំបិន
- 2022-06-02 07:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចសំខាន់ៗធ្វើឲ្យអ្នកស្រី ពាន់ ភួងបុប្ផា ដឹករឿង«រសជាតិអ្នកមាន»ចប់យ៉ាងលំបាកលំបិន
ចន្លោះមិនឃើញ
ផលិតករដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា បានផលិតរឿងខ្នាតធំនិងតូចជាច្រើនរឿង រហូតមកដល់មួយរឿងនេះធ្វើឲ្យអ្នកស្រីមានភាពលំបាកលំបិន និងជួបឧបសគ្គច្រើន។
អ្នកនិពន្ធនិងដឹកនាំរឿងក៏ល្បីរូបនេះ បានបញ្ជាក់ច្បាស់ៗក្នុងពិធីសម្ពោធខ្សែភាពយន្តខ្មែរខ្នាតធំ ពាក់កណ្តាលឆ្នាំ២០២២ ប្រចាំ ភីអីនអីន ដោយក្នុងនោះអ្នកស្រីបានបញ្ជាក់ថា ពេលនេះគោលបំណងរបស់អ្នកស្រីបានសម្រេចហើយ ក្រោយអ្នកស្រីបានសរសេរនិងផលិតរឿងមួយនេះយ៉ាងលំបាកលំបិន។អ្នកនិពន្ធដ៏ល្បីរូបនេះបាននិយាយថា៖ «ហេតុអ្វីបានជាខ្ញុំអាចនិយាយបានថាវាលំបាកលំបិន ព្រោះវាស្ថិតនៅក្នុងដំណាក់លាលនៃកូវិដ១៩ គឺវាលំបាកខ្លាំងណាស់ទម្រាំធ្វើរឿងមួយឲ្យបានជោគជ័យ»។
ផលិតកររូបនេះបានបន្ថែមទៀតថា វាពិតជាលំបាកព្រោះរឿងនេះមានតួច្រើន ដែលមកពីគ្រប់សមាសភាព ទើបធ្វើឲ្យអ្នកស្រីត្រូវការបង្វឹកតួទាំងនោះឲ្យត្រូវទៅតាមខ្សែរតែមួយ ធ្លុងតែមួយ នេះគឺជាការលំបាកបំផុតសម្រាប់អ្នកស្រី ព្រោះអ្នកស្រីចង់ធ្វើរឿងនីមួយៗចេញទៅឲ្យមានគុណភាព ទើបសម្រិតសម្រាំងបែបនេះ។
ចំពោះដំណាក់កាលនៃកូវិដកូវិដ១៩រយៈពេល២ឆ្នាំនេះ អ្នកស្រីបានផលិតរឿងរស់ជាតិជីវិតវគ្គ១ វគ្គ២ រឿងស្នាមស្នេហ៍សមុទ្ររាម និងវគ្គ៣នេះត្រូវចប់កូវិដ១៩ល្មម ។