• 2022-06-03 07:09:05
  • ព័ត៌មាន

ភរិយារបស់ Will Smith ចង់ឱ្យប្ដីនាង ផ្សះផ្សាជាមួយ Chris Rock ឡើងវិញ

  • 2022-06-03 07:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Jada Pinkett Smith បានចេញមុខបកស្រាយជាផ្លូវការ ជុំវិញការទះកំផ្លៀងរបស់ស្វាមីនាង ក្នុងពិធីប្រគល់ពានរង្វាន់ Oscars កាលពីចុងខែមីនា។

នៅក្នុងឱកាសចូលរួមក្នុងកម្មវិធី Red Table Talk Jada Pinkett Smith បានថ្លែងអំពីស្ថានភាពគ្រួសាររបស់នាង ក្រោយមានរឿងអាស្រូវ ប្ដីរបស់នាងគឺ Will Smith ទះកំផ្លៀង តារាកំប្លែង Chris Rock ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscars

Jada Pinkett Smith ថានាងបានឆ្លងកាត់ការលំបាកជាមួយបញ្ហាសុខភាពនាងផ្ទាល់ និងអ្វីដែលបានកើតឡើងនៅក្នុងកម្មវិធី Oscars មានមនុស្សជាច្រើនបានទាក់ទងទៅនាងដើម្បីចង់ដឹងពីស្ថានភាព ប្ដីនាង និង Chris Rock។ សម្រាប់នាងផ្ទាល់ ក្រៅពី Will Smith ធ្វើការសុំទោស Chris Rock ជាផ្លូវការនៅតាមបណ្ដាញសង្គម គឺនាងចង់ឱ្យ Will Smith និង Chris Rock ជួបតទល់មុខគ្នា ដើម្បីនិយាយពិភាក្សា ផ្សះផ្សាគ្នាឡើងវិញ។

យ៉ាងណាមិញរហូតមកដល់ពេលនេះ បន្ទាប់ពីមានការសុំទោសជាលាយលក្ខណ៍អក្សរ Will Smith មិនបានចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីដោះស្រាយបញ្ហារវាងគាត់ និង Chris Rock នៅឡើយទេ៕

ប្រភព៖ CNN ប្រែសម្រួល៖ Kesor

មតិយោបល់