- 2022-06-06 02:39:54
- ព័ត៌មាន
គ្រាន់តែ PSY ប្រកាសការប្រគំតន្ត្រីរដូវក្ដៅភ្លាម មហាជនរិះគន់ប្រាវ ដោយសារប្រើទឹកផឹកមកបាញ់ខ្ជះខ្ជាយលេង
- 2022-06-06 02:39:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែ PSY ប្រកាសការប្រគំតន្ត្រីរដូវក្ដៅភ្លាម មហាជនរិះគន់ប្រាវ ដោយសារប្រើទឹកផឹកមកបាញ់ខ្ជះខ្ជាយលេង
ចន្លោះមិនឃើញ
ការប្រគំតន្ត្រីរដូវក្ដៅរបស់ PSY ដែលនឹងត្រូវធ្វើឡើងឆាប់ៗ ត្រូវប្រឈមនឹងការរិះគន់ចាស់ដៃ ដោយសារប្រើទឹកដែលអាចផឹកបាន ដល់ទៅ 300t (ប្រមាណ ២៧២,១៥៥ លីត្រ) ត្រឹមតែមួយកម្មវិធី។ ហេតុផលដែលនាំឲ្យគេរិះគន់នេះ ក៏ដោយសារអំឡុងពេលនេះ គឺប្រទេសកំពុងជួបគ្រោះរាំងស្ងួត ទើបគ្រប់គ្នាមិនពេញចិត្តដែល ការប្រគំតន្ត្រីយកទឹកដែលផឹកបានមកប្រើខ្ជះខ្ជាយបែបនេះទេ។
នៅថ្ងៃទី ០៣ ខែមិថុនា PSY បានប្រកាសពីការប្រគំតន្ត្រីរដូវក្ដៅ «Summer Swag» របស់ខ្លួន ដែលនឹងប្រព្រឹត្តិឡើងនៅឆ្នាំនេះ សម្រាប់ការវិលមកវិញលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ ការប្រគំតន្ត្រីនេះ ត្រូវបានគេដឹងច្បាស់ថា ជាការប្រគំតន្ត្រីដែលគ្រប់គ្នាត្រូវតែសើម ព្រោះកម្មវិធីនឹងមានបាញ់ទឹកទៅអ្នកទស្សនា ព្រមជាមួយនឹងការសម្ដែងបទចម្រៀងជាច្រើនបទរបស់តារា។
ស្របពេលអ្នកគាំទ្រដែលត្រៀមចូលរួមកំពុងរំភើបនឹងព័ត៌មាននេះ ប៉ុន្តែការប្រកាសរបស់ PSY ក៏កំពុងតែប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃដែរ ដោយសារបច្ចុប្បន្នប្រទេសកូរ៉េ កំពុងជួបប្រទះនូវគ្រោះរាំងស្ងួត។
ជាក់ស្ដែងនៅថ្ងៃទី ០៤ ខែមិថុនា កម្មវិធី Radio Star របស់ MBC បានបង្ហើបថា PSY នឹងទិញទឹកដែលអាចផឹកបានចំណុះ 300t (ប្រមាណ ២៧២,១៥៥ លីត្រ) យកមកប្រើត្រឹមមួយកម្មវិធីរបស់ខ្លួន ដោយដាក់បញ្ចូលក្នុងឡានធំៗ ទុកដើម្បីបាញ់។
ទោះជាយ៉ាងណា សំបុត្រសម្រាប់ចុលទស្សនាកាប្រគំតន្ត្រី «Summer Swag» ឆ្នាំ ២០២២នេះ នឹងដាក់លក់នៅថ្ងៃទី១៨ ខែមិថុនា វេលាម៉ោង ៨យប់ (ម៉ោងនៅកូរ៉េ ត្រូវនឹងម៉ោង ៦ល្ងាចនៅកម្ពុជា) នៅ Interpark Tickets និងតាមវិបសាយផងដែរ៕