- 2022-06-06 08:47:44
- ព័ត៌មាន
ចូលសិល្បៈជាង ៦ឆ្នាំនេះ Rosé អាចសន្សំទ្រព្យសរុបបានប៉ុន្មាន? ចម្លើយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល
- 2022-06-06 08:47:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលសិល្បៈជាង ៦ឆ្នាំនេះ Rosé អាចសន្សំទ្រព្យសរុបបានប៉ុន្មាន? ចម្លើយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
Park Chaeyoung ឬតារាស្រី K-Pop ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈឈ្មោះ Rosé បានទទួលកិត្តិនាមអស្ចារ្យទូទាំងពិភពលោក បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាចម្រៀង និង Lead Dancer ប្រចាំក្រុមចម្រៀងដ៏ល្បី BLACKPINK ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG កាលពីខែសីហា ឆ្នាំ ២០១៦។ ចាប់តាំងពីចេញមុខលើកដំបូង Rosé បានក្លាយជា Idol ម្នាក់ដែលលេចធ្លោមិនធម្មតា ក្នុងចំណោមតារាស្រីជោគជ័យផ្សេងទៀតប្រចាំវិស័យ។
ល្បីល្បាញបែបនេះទៅហើយ ប្រាកដជាមានប្រិយមិត្តជាច្រើន ចង់ជ្រាបច្បាស់ ពីទ្រព្យសរុបរបស់នាងហើយ។ ដូច្នេះជាចម្លើយ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយដូចជា Celebrity Net Worth តារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះ មានទ្រព្យសរុបប្រមាណ ១៨ លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ។
ជាការពិតណាស់ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ សម្រាប់តួលេខនេះ បើគិតពីជោគជ័យដ៏ធំ ដែលនាងទទួលបានក្នុងនាមជាសមាជិកក្រុម BLACKPINK និងអាជីពជាតារាទោលកន្លងមក។
ជាមួយនឹងទ្រព្យ ១៨លានដុល្លារនេះ តើធ្វើឱ្យនាងក្លាយជាសមាជិកដែលមានបំផុតប្រចាំក្រុម BLACKPINK មែនទេ?
ចម្លើយគឺ មិនមែនទេ ព្រោះអ្នកដែលមានជាងគេក្នុងក្រុមនាពេលបច្ចុប្បន្នគឺ Jisoo ដែលជាម្ចាស់ទ្រព្យសរុប ២០លានដុល្លារ ស្របពេល Rosé ក្លាយជាអ្នកមានទី ២ ប្រចាំក្រុម។ ឯ Lisa មានចំណូល ១៤លានដុល្លារ ស្របពេល Jennie មានទ្រព្យ ១០លានដុល្លារ (គិតត្រឹមខែមិថុនា ឆ្នាំ២០២២)។
ចំណុចសំខាន់បន្ទាប់! តើ Rosé រកបានចំណូល តាមរយៈការងារអ្វីខ្លះ?
ជាទូទៅ គឺនាងទទួលបានចំណូល តាមរយៈសកម្មភាពការងារជា សមាជិកក្រុម BLACKPINK។ ក្នុងនោះរួមមាន ចំណូលពីការចេញបទចម្រៀងម្ដងៗ ការបង្ហាញមុខលើកម្មវិធីផ្សាយផ្សេងៗ ការផ្សព្វផ្សាយបទចម្រៀង ការថតស្ប៉តពាណិជ្ជកម្ម ឬនាមជាទូតសុឆន្ទៈរបស់ Brand ល្បីៗជាដើម។
សម្រាប់អាជីពក្នុងវិស័យ Fashion បច្ចុប្បន្ន តារាស្រីរូបនេះគឺជាទូតសុឆន្ទៈលំដាប់សកលរបស់ Yves Saint Laurent និង Tiffany & Co។
ដូច្នេះសរុបជារួមការងារទាំងឡាយនេះហើយ ដែលអាចធ្វើឲ្យ Rosé ប្រែពីក្មេងស្រីធម្មតា ក្លាយជាកំពូលតារា K-Pop ផ្នែកនារី ដែលល្បីរន្ទឺសុសសាយ ហើយ Credit នៃកេរ្តិ៍ឈ្មោះដែលនាងខំខាងកន្លងមក ពិតជាអាចធ្វើឲ្យនាងរកចំណូលបានយ៉ាងច្រើនក្នុងរយៈពេល ត្រឹមជាង កន្លះទសវត្សប៉ុណ្ណោះ គិតចាប់ពីឆ្នាំ ២០១៦ ពេលនាងបង្ហាញមុខដំបូង៕