• 2022-06-07 07:42:50
  • ព័ត៌មាន

សុខៗស្រាប់តែ ធុងប៉េត្រូ ពោលពាក្យអាណិត សុខា ហើយចង់ទិញអីឲ្យហូបនៅក្នុងពន្ធនាគារទៀត

  • 2022-06-07 07:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងភេទទី៣ និងជាអតីតដៃគូសម្ដែងមួយប្រាវជាមួយអ្នកលេងបណ្ដាញសង្គម Tik Tok ឈ្មោះ សុខា សុខា បានប្រកាសសួររកទីកន្លែងដែល សុខា ជាប់ឃុំ ដើម្បីខ្លួនអាចមានឱកាសទិញអីវ៉ាន់ ឬចំណីអាហារផ្ញើ។ នៅសុខៗ ស្រាប់តែប៉េត្រូ ពោលពាក្យនេះ ហើយថែមទាំងភ្ជាប់រូបថត១សន្លឹកដែលគេឃើញរូបសុខា នៅឈរពីខាងក្រោយខ្នងលោកទៀតផង។

ធុងប៉េត្រូ៖ “មានអារម្មណ៍ថា អាណិតគាត់ សុខទុក្ខគាត់ ចង់ទៅមើលគាត់ ចង់ទិញអីផ្ញើរ អោយគាត់ហូប នៅកន្លែងដែលគាត់ជាប់ឃុំខ្លួន មានអ្នកដឹងទេ ប្រាប់ផង”។ កាលនៅល្បីតាមបណ្ដាញសង្គម សុខា ត្រូវបានលោក អ៊ឹម ជីវ៉ា និងធុងប៉េត្រូ ហៅឲ្យមកថតរឿងខ្លីៗ ប៉ុន្ដែពេលនោះទាំងលោក អ៊ឹម ជីវ៉ា និងធុងប៉េត្រូ ត្រូវរងការរិះគន់ខ្លាំងៗពីអ្នកលេងបណ្ដាញសង្គមមួយចំនួនថា រើស សុខា ដែលជាមនុស្សបាតសង្គមមកសម្ដែងដូចជាមិនដឹងខ្យល់អី។ ក្រោយមកទៀត សុខា ក៏ទាស់សម្ដីជាមួយលោក អ៊ឹម ជីវ៉ា និងប៉េត្រូ ដោយ សុខា មានចរិតក្រអើតក្រទម ដោយប្រកាន់ខ្លួនជាតារាល្បីលើបណ្ដាញសង្គម។

ក្រោយដើរចេញពីលោក អ៊ឹម ជីវ៉ា និងប៉េត្រូ ជីវិតសុខា ចាប់ផ្ដើមតែលតោលជាថ្មី ហើយក៏បែកគំនិតប្រព្រឹត្ដបទល្មើសផ្សេងៗ។ ថ្ងៃមួយ សុខា សុខា ដែលមានឈ្មោះពិតថា ថន សុខា ត្រូវបានអាជីវករលក់ទូរស័ព្ទនៅផ្សារសួង ខេត្ដត្បូងឃ្មុំ ចាប់បានដោយចោទថាបានលួចទូរស័ព្ទដៃរបស់គេ។ ក្រោយបញ្ជូនដល់តុលាការ ថន សុខា ក៏សារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃគេមែន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារអត់មានលុយដើរលេងបុណ្យអុំទូក។

ក្រោយមកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដត្បូងឃ្មុំ ក៏សម្រេចឃុំខ្លួនសុខា នៅពន្ធនាគារ ដើម្បីរង់ចាំជំនុំជម្រះក្ដីពីបទលួច។ នៅអំឡុងពេលជាប់ពន្ធនាគារនេះ ធុងប៉េត្រូ ពោលពាក្យអាណិត ចង់ដឹងសុខទុក្ខរបស់សុខា ខណៈដែលអ្នកគាំទ្រធុងប៉េត្រូ ខ្លះនិយាយបែបលេងសើចតាមComment ថា នៅក្នុងពន្ធនាគារ មានមនុស្សស្រីច្រើន ហើយមិនរសាត់អណ្ដែតគេងតាមចិញ្ចើមផ្លូវទៀត ថាមិនត្រូវ សុខា ដែលជាមនុស្សស្រឡាញ់ភេទដូចគ្នា មិនចង់ចេញពីពន្ធនាគារវិញទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី