• 2022-06-14 02:43:00
  • ព័ត៌មាន

ក្រោយប្រកាសថាកើតជំងឺប្លែកឡើងផ្អើលពិភពលោក ពេលនេះ Justin Bieber វិលមក Update សភាពបច្ចុប្បន្ន

  • 2022-06-14 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ Justin Bieber បាន​បង្ហោះវីដេអូឃ្លីប ដោយជូនដំណឹង​ទៅដល់អ្នកគាំទ្រទាំងអស់ថា​ លោកកំពុង​មាន​ជំងឺម្យ៉ាងដែលទាញមុខ មានឈ្មោះថា Ramsay Hunt Syndrome។ គ្រាន់តែផ្ដល់ដំណឹង​នេះភ្លាម មនុស្សជា​ច្រើន​ទូទាំងពិភពលោកនាំគ្នាភ្ញាក់ផ្អើល ស្ទើរមិនចងជឿថា វាជាការពិត។

ទោះជាយ៉ាងណា ឈាន​ចូលថ្ងៃទី១៤ ខែមិថុនា តារាចម្រៀងសញ្ជាតិកាណាដារូបនេះ​ បាន​ធ្វើបច្ចុប្បន្នភាព (Update) ប្រាប់អ្នកគាំទ្រទាំងអស់លើ Story Instagram ដោយសរសេរថា៖ «ចង់និយាយពីអារម្មណ៍របស់ខ្ញុំបន្តិច។ មួយថ្ងៃៗវា​រាងប្រសើរឡើងបន្តិចហើយ ការមិនស្រណុកស្រួល គឺឆ្លងកាត់អស់ហើយ ខ្ញុំក៏ទទួល​បាន​ការលួងលោមចេញពីអ្នកដែល​ស្គាល់ខ្ញុំច្បាស់។ គាត់ធ្វើឲ្យខ្ញុំដឹងថា​ គាត់ពិតជាដឹងពីគ្រប់យ៉ាងពីខ្ញុំមែន។ គាត់ដឹងពីផ្នែកខ្មៅងងឹតបំផុត ដែល​ខ្ញុំ​មិនចង់ឲ្យអ្នកណាដឹង ហើយគាត់តែងស្វាគមន៍ឱបខ្ញុំជាប់ពេញដៃជាទីស្រឡាញ់របស់គាត់។ ការយល់ឃើញនេះ​ បាន​ផ្ដល់ឲ្យខ្ញុំ​នូវសន្តិភាពផ្លូវចិត្ត អំឡុងពេលខ្ញុំកំពុងតែប្រឈម​នឹង​ព្យុះភ្លៀងដ៏គួរឲ្យខ្លាចនៅពេលនេះ។ ខ្ញុំ​ដឹង​ថា​ ព្យុះនេះ នឹង​ទៅផុត ប៉ុន្តែក្នុងពេល​នេះព្រះយេស៊ូគង់នៅជាមួយខ្ញុំជានិច្ច»។

ដំណឹង​នេះ​ ក៏បាន​ធ្វើឲ្យអ្នកគាំទ្រ​របស់​លោក ធូរចិត្តបន្តិចដែរ ដែល​ដឹង​ថា​ Justin បាន​ស្រាកស្រាន្តពីជំងឺកម្រមួយនេះ​។ ជាមួយគ្នានោះ តាមការបញ្ជាក់ពីបណ្ដាញសារព័ត៌មាន តារាប្រុសរូបនេះ​ កំពុងទទួល​ការព្យាបាលពិសេស និងគ្រោង​វិលបន្តការងារប្រគំតន្ត្រីក្នុងពេល​ឆាប់ៗខាងមុខ តាមដែលអាចទៅរួច៕

ប្រភព៖ Foxnews | Instagram អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី