• 2022-06-15 06:27:17
  • ព័ត៌មាន

ប្លែកចំតួហ្មង! ផ្ទះអភិជន Jungkook រកតែខ្នើយមួយគ្មាន តែពូកវិញ ទិញដាក់ពេញផ្ទះយ៉ាងតិច ៥

  • 2022-06-15 06:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងវីដេអូនៃការជួបជុំញ៉ាំអាហារពេលល្ងាច «REAL BANGTAN DINNER» ដែលបង្ហោះកាលពីថ្ងៃទី១៤ ខែមិថុនា សមាជិកទាំង ៧ បាន​ទម្លាយរឿងជា​ច្រើន ដោយក្នុងនោះ ក៏ថែម​ទាំងប្រកាសថា​ពួកគេនឹង​សម្រាកពីការងារចេញបទចម្រៀងរួមគ្នាជាក្រុមមួយរយៈ និងផ្ដោតលើការងារទោលរៀងខ្លួនវិញសិន។ ដ្បតិអ្នកគាំទ្រ​នៅនឹកស្រណោះអាលោះអាល័យមែន ប៉ុន្តែគ្រប់គ្នានៅតែបន្តគោរពរាល់ការសម្រេច​ចិត្តរបស់ក្រុមដដែល។

ជាក់ស្ដែង​ពេល​នេះ សមាជិក BTS លែង​នៅជាមួយគ្នា​ដូចមុនទៀតហើយ ហើយផ្អែក​តាម​ចំណូលចិត្តរៀងខ្លួន ពួកគេបាន​រៀបចំ​ការរស់នៅតាមរសជាតិជីវិតដែលពួកគេ​ចង់បានផ្សេងៗគ្នា។

រម្លឹកដល់ពេល​កាល​ពីនៅជុំគ្នា​ដំបូងក្នុង Dorm ចាស់ ពួកគេ​ស្រណោះ​ណាស់ ហើយ RM ផ្ទាល់ក៏បាន​លើកឡើងដែរថា​ បន្ទប់តូចមួយនៅគ្នា ៧នាក់ វា​ពិតជា​ចង្អៀតខ្លាំង តែពួកគេ​នៅ​តែជម្នះបាន។ ទោះបីជាយ៉ាងណា​មកដល់ពេល​នេះ ក៏សមហេតុផលដែលពួកគេ មានសមត្ថភាព ទិញផ្ទះ រៀបចំតាមការចូលចិត្ត ហើយនៅឲ្យបាន​សុខស្រួល និងទៅតាមអ្វីដែលពួកគេ​ចង់បាន។

RM បាន​និយាយថា៖ «ពេល​ខ្ញុំទៅលេងផ្ទះសមាជិកម្នាក់ៗ ខ្ញុំដឹងច្បាស់ហ្មងថា មនុស្សរស់នៅជាមួយគ្នា ពិតជាមាន​ចិត្តខុសគ្នាទាំងស្រុងមែន។ គ្រប់រសជាតិក្នុងការតុបតែងផ្ទះ និងទម្លាប់របស់ពួកយើង ពិតជាខុសគ្នាខ្លាំងមែនទែន»។

Jimin បន្ថែម៖ «ពួកយើងទាំង ៧នាក់ ពិតជាមានចំណុចខុសគ្នាណាស់ច្រើន ជាង ចំណុចដូចគ្នា»។

ដោយឡែក ក្នុងចំណោមនោះ អ្នកដែលសមាជិកទាំងអស់លើកឡើងនោះគឺ Jungkook ដោយសារ Style រស់នៅ និងបែប​បទជីវិតរបស់លោកពិតជាពិសេសប្លែកពីគេតាំងពីដើម មកដល់ឥលូវ។

Suga ថា Jungkook ជាតារាកូរ៉េ ដែលមានជីវិតសមនឹងពាក្យថា «តារា» ពិតៗ ព្រោះ Style នៃការរស់នៅរបស់លោក គឺឡូយបំផុត។ Jin បញ្ជាក់បន្ត៖ «ខ្ញុំបាន​ទៅ​លេង​ផ្ទះគាត់ (Jungkook) ហើយឃើញថា​មាន​ ពូក ៣ ក្នុងបន្ទប់ទទួលភ្ញៀវ! ខ្ញុំដើរទៅដល់បន្ទប់គេង ហើយឃើញមាន​ពូក ២ទៀត! អ៊ីចឹង​ហើយខ្ញុំ​ក៏បាន​សួរ “គេងលើពូកមួយណា? គេឆ្លើយថា “ខ្ញុំដាក់ពូកច្រើនអ៊ីចឹងដើម្បីគេង ពេល​ណាដែល​ខ្ញុំមានអារម្មណ៍ចង់គេង”។ ខ្ញុំបានទៅបន្ទប់មួយទៀត ហើយស្រាប់តែឃើញ ពូក ២ទៀត! និយាយទៅ នៅបន្ទប់ផ្សេងៗសុទ្ធតែមានពូកទាំងអស់»។

សរុបជារួមមក ផ្ទះរបស់ Jungkook ស្ទើរតែក្លាយជា​ហាងលក់ពូកទៅហើយ ប៉ុន្តែនេះ​ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងផ្ទរបស់លោក។

RM បាន​លើកឡើងបន្តទៀតថា បាន​ឃើញ គ្រឿងបន្លាស់ចំនួន ២០ នៅផ្ទះប្អូនពៅប្រចាំក្រុមរូបនេះ​ ហើយ J-Hope ក៏ទម្លាយរឿងហួសចិត្តមួយទៀត៖ «អ្វីដែល​គួរឲ្យភ្ញាក់បំំផុតនោះគឺ កន្លែងបោកខោអាវ! កន្លែងដែលសមដាក់តុបាយ បែរជាធ្វើជាកន្លែងបោកខោអាវទៅវិញ។ ខ្ញុំមិនដែលឃើញអ្នកណារៀបចំកន្លែងបោកខោអាវស្អាតអ៊ីចឹងទេ ហើយបន្ថែមជាមួយនឹង​ពន្លឺភ្លើងដ៏ស្រទន់ទៀត»។

នេះហើយជាបែបបទរបស់នៅ និងការរៀបចំផ្ទះផ្ទាល់ខ្លួនរបស់ អភិជន JEON JUNGKOOK

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់