- 2022-06-15 07:58:45
- ព័ត៌មាន
ថ្មីរហូត! គង់ ចាន់ស្រីមុំ និង ស្វាមី ស្លៀកពាក់តាមរឿង MOANA ផ្អើលអស់អ្នកគាំទ្រ
- 2022-06-15 07:58:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីរហូត! គង់ ចាន់ស្រីមុំ និង ស្វាមី ស្លៀកពាក់តាមរឿង MOANA ផ្អើលអស់អ្នកគាំទ្រ
ចន្លោះមិនឃើញ
គង់ ចាន់ស្រីមុំ និង ស្វាមី បានធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបនាង ដែលបានស្លៀកសំលៀកបំពាក់បែបប្លែកភ្នែកក្នុងរឿង MOANA ។
ថ្មីៗនេះអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននាំគ្នាស្លៀកសំលៀកបំពាក់ដូចក្នុងរឿង MOANA ក្នុងរឿងតុក្កតារបស់ Disney បង្ហាញនៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា «ចង់ឃើញ MOANA តូចអត់?ខ្លាំងៗបានបង្ហាញតួធំឲ្យមើល។ មើលទឹកមុខប៉ាប៉ាទៅនឹកដល់ទឹកមុខកូនហើយ»។សម្រាប់សំលៀកបំពាក់មួយឈុតនេះ ធ្វើឲ្យគ្រប់គ្នាប្លែកភ្នែកត្រង់ថា អ្នកទាំងពីបង្ហាញពីស្តាយបែបក្រមិចក្រមើម មើលទៅគួរឲ្យចាប់អារម្មណ៍ទាក់ភ្នែកមហាជនខ្លាំង ជាពិសេសគឺការស្លៀកពាក់ដូចគ្នានៅក្នុងរឿងតុក្កតាដែលគេកំពុងល្បីតែម្តង ដើម្បីបានធ្វើអ្វីប្លែកៗឲ្យគេចាប់អារម្មណ៍។
គ្រាន់តែ ស្រីមុំ បញ្ចេញរូបភាពអស់ទាំងនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រចូលខមមិនព្រាតពីភាពប្លែកភ្នែកមួយនេះ ដោយអ្នកខ្លះនិយាយថា ប្លែករហូតបងស្រី ចំណែកអ្នកខ្លះទៀតថា បើមិនប្លែកមិនមែនគង់ចាន់ស្រីមុំទេ៕