• 2022-06-17 02:39:27
  • ព័ត៌មាន

វិបសាយបរទេសលើក ហង្ស ម៉ានីតា ជាបវរកញ្ញាចក្រវាលថ្មី មានប្រវត្តិ «មិនធម្មតា»

  • 2022-06-17 02:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីរាត្រីថ្ងៃទី១៥ ខែមិថុនា កម្មវិធី Miss Universe Cambodia 2022 បាន​រក​ឃើញ​ហើយនូវម្ចាស់មកុដ តម្លៃ ១៨ម៉ឺនដុល្លារ គឺកញ្ញា ហង្ស​ ម៉ានីតា

ជោគជ័យ​ដែល​ បវរកញ្ញាចក្រវាលរូបនេះ​ ទទួល​បាន ពិតជាពេញទៅដោយការសាទរខ្លាំង ពីសំណាក់ មហាជន ព្រោះ​ទាំងសមត្ថភាព និងទេពកោសល្យ នាង​មាន​គ្រប់គ្រាន់សម្រាប់តំណែង​មួយនេះ។

អ្វីដែល​ពិសេស កិត្តិនាមរបស់នាង សូម្បីវិបសាយសារព័ត៌មានបរទេស ក៏ភ្ញាក់ផ្អើល និងកោតសរសើរអស្ចារ្យដែរ។ ជាឧទាហរណ៍ជាក់ស្ដែងដូច វិបសាយវៀតណាម Kenh14 បានចុះផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងច្បាស់ៗថា ប្រវត្តិរូបរបស់ ហង្ស ម៉ានីតា គឺ «មិនធម្មតា» ទេ ហើយខ្លឹមសារវិញ គឺ​កោតស្ញប់ស្ញែងពេញៗមាត់ ចំពោះយុវតីរូបនេះ។

ក្នុងអត្ថបទ​បាន​ដកស្រង់បង្ហាញព័ត៌មាន​មួយចំនួនដោយបញ្ជាក់ថា កម្ពស់របស់​នាង ១៦៧សង់ទីម៉ែត្រ គឺជាចំណុចទាក់ទាញដ៏សំខាន់បំផុត​ក្នុងការប្រកួត បើទោះបីបច្ចុប្បន្នកម្មវិធីមិនផ្ដោតខ្លាំងលើរឿងនេះ ប៉ុន្តែនៅតែមាន​អ្នកចាប់អារម្មណ៍ច្រើន។

ងាកមកចំណុចសំខាន់មួយទៀតនោះគឺ ប្រវត្តិនៃការសិក្សា។ បវរកញ្ញវ័យ ២៣ឆ្នាំរូបនេះ បាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនី​និងហិរញ្ញវត្ថុ​នៅសាលា Cam-ED Business School។ សព្វថ្ងៃនាងកំពុងបំពេញ​ការងារនៅក្នុងក្រុមហ៊ុនមួយ ហើយក៏ជាតារាសម្ដែង និងបង្ហាញម៉ូដផងដែរ។

សមត្ថភាពិសេសមួយទៀតនោះគឺ ម៉ានីតា អាច​និយាយបាន​ ៣ ភាសា ដូចជា ខ្មែរ បារាំង និង អង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។

ឈានចូលបទពិសោធក្នុងការប្រឡងបវរកញ្ញា នាង​ក៏ជា Miss Tourism Cambodia ឆ្នាំ ២០១៥ និងជាប់ជាបវរកញ្ញាឯករងលំដាប់ទី ២ ក្នុងកម្មវិធី Miss Tourism Metropolitan International ឆ្នាំ២០១៦ ផងដែរ។

ជាចុងបញ្ចប់ Kenh14 នៅមិនភ្លេចសាទរនូវជ័យជម្នះនេះ ហើយការសម្រេចជោគជ័យជំហានថ្មីរបស់ ម៉ានីតា ដែលតំណាងឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នេះទេ៕

រូបភាពចេញពីទំព័រហ្វេសប៊ុក ហង្ស ម៉ានីតា

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់