• 2022-06-20 07:21:17
  • ព័ត៌មាន

បងប្រុសថៅកែផលិតកម្ម Galaxy Navatra ចេញមុខក្នុងកម្មវិធី “ខ្មុកខោល” ឧបត្ថម្ភថវិកាយ៉ាងសន្ធឹក

  • 2022-06-20 07:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីសម្ពោធបើកមូលនិធិ “ខ្មុកខោល” ក្នុងទិសដៅជំរុញ និងលើកទឹកចិត្តយុវជនផ្សព្វផ្សាយសិល្ប:វប្បធម៌បុរាណខ្មែរទៅអន្តរជាតិ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី១៩ ខែមិថុនា មុនឈានដល់ព្រឹត្ដិកាណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យនាចុងឆ្នាំ២០២២។ ក្នុងឱកាសនេះ គេឃើញប្អូនប្រុសចៅកែផលិតកម្មហ្គាឡាក់ស៊ី គឺលោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ ២០លានរៀល។

អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស គឺលោកឧកញ៉ា ឡេង ប្រុស ដែលអញ្ជើញជាជាគណៈអធិបតីក្នុងកម្មវិធីនេះ ថ្លែងថាដើម្បីពង្រឹងគោលជំហរ និងក្ដីបំណងរបស់ Galaxy navatra ក្នុងយុទ្ធនាការចូលរួមគ្នាជំរុញ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ បុរាណខ្មែរទៅអន្តរជាតិនេះ រូបលោកផ្ទាល់សូមចូលរួមឧបត្ថម្ភថវិការចំនួន ៥០០០ដុល្លារ ឬស្មើនិង ២០លានរៀល។

លោក ពិតជាមានក្ដីសោមនស្សក្រៃលែង ដែលបានចូលរួមកម្មវិធី ខ្មុកខោល ហើយសង្ឃឹមថាកម្មវិធីនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំផុសការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ និងយុវជន ឱ្យឈ្វេងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តិ៍។

កម្មវិធី “ខ្មុកខោល” គឺគម្រោងមូលនិធិ ១០០០រៀល ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ សម្ដែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ២០២២ ក្រោមការរៀបចំ និងកៀរគរមូលនិធិសប្បុរសជនក្នុង និងក្រៅប្រទេស ដោយលោក ស៊ុប ស័ក្ខរា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈល្ខោនខោលខ្នាតធំ រួមទាំងសហការីជាច្រើនរូបទៀត។

សូមរំលែកថា ល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីយ នៃមនុស្សជាតិ ដោយអង្គការយូណេស្កូ(UNESCO) ថាជាទម្រង់ល្ខោនដ៏ចំណាស់របស់កម្ពុជា ដែលត្រូវគាំពារ និងត្រូវយកចិត្តទុកដាក់ជាបន្ទាន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕

ជិន សុភ័ក្ដ្រ

មតិយោបល់