• 2022-06-21 02:02:43
  • ព័ត៌មាន

ស្ត្រីម្នាក់រិះគន់ ពេជ្រ សោភា រឿងអត់ពាក់ពេជ្រទៅការកូន គង់ សុជាតិ ឥឡូវសាមីខ្លួនបកវិញចាស់ដៃ

  • 2022-06-21 02:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ដមានតារាល្បីៗស្ទើរគ្រប់ជំនាន់ នៅក្នុងពិធីមង្គលការរបស់កូនប្រុសពិធីការិនី គង់ សុជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ដោយឡែកវត្ដមានរបស់តារាចម្រៀងស្រី ពេជ្រ សោភា នៅក្នុងពិធីនោះក៏លេចធ្លោរដែរ ប៉ុន្ដែមានស្ដ្រីម្នាក់រិះគន់លើការរៀបចំខ្លួនរបស់នាងពេលទៅចូលរួមពិធីមង្គលនោះ។

តារាចម្រៀងវ័យជ្រេរបស់ផលិតកម្មរស្មីហង្សមាសរូបនេះ បានប្រតិកម្មទៅកាន់ស្ដ្រីម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុកដោយមានភ្ជាប់រូបថត២សន្លឹក បង្ហាញពីការស្លៀករ៉ូបដ៏ស្រស់ស្អាតថា ផ្ញើជូនបងស្រីម្នាក់នោះជាពិសេស ដែលស្ដ្រីរូបនោះនិយាយថា ពេជ្រ សោភា ទៅការគេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រ ចាញ់គេពាក់ពេជ្រពេញៗខ្លួន។

ពេជ្រ សោភា៖ “បងអើយ…ខ្ញុំពាក់ពេជ្រតាំងពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះ គឺពេជ្រ សោភា មួយទៀតបងឯងកើតអីមកខឹងនឹងខ្ញុំមិនពាក់ពេជ្រ និងបង”។

ពេជ្រ សោភា តែងតែទទួលការនិយាយឌឺដងពីអ្នកសិល្បៈ និងក្រៅសិល្បៈ ហើយអ្នកនាងតែងដាក់ផ្លែឲ្យវិញយ៉ាងណាស់ដៃទាំងការនិយាយដោយផ្ទាល់ និងបង្ហាញអារម្មណ៍របស់ខ្លួនបន្ថែមនៅលើបណ្ដាញសង្គម។ ភ្លាមៗក្រោយផ្ទុះការរិះគន់ពីស្ដ្រីម្នាក់លើការតុបតែងខ្លួនរបស់ ពេជ្រ សោភា មានតារាចម្រៀងរួមអាជីពរបស់នាងម្នាក់ គឺអ្នកនាង សួស វីសា និយាយថាពិបាកយល់អ្នករិះគន់ "ពាក់ពេជ្រ ក៏ខុស មិនពាក់ក៏ខុស ដល់អីចឹងពេកមិនដឹងគិតយ៉ាងម៉េច"៕

ជិន សុភ័ក្ដ្រ

មតិយោបល់