
- 2022-06-22 04:59:31
- ព័ត៌មាន
ប្រកាស! Miss Grand ខ្មែរសុរិន្ទ ប៉ានរ៉ាត់ ពិនម៉ឹង ក្លាយជាបេក្ខភាពផ្លូវការរបស់ MGC 2022
- 2022-06-22 04:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាស! Miss Grand ខ្មែរសុរិន្ទ ប៉ានរ៉ាត់ ពិនម៉ឹង ក្លាយជាបេក្ខភាពផ្លូវការរបស់ MGC 2022
ចន្លោះមិនឃើញ
ជាដំណឹងថ្មីទើបទទួលបានពីទំព័រហ្វេសប៊ុក Miss Grand Cambodia គឺ កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង Miss Grand Surin ឆ្នាំ ២០២២ នឹងក្លាយជាបេក្ខភាពប្រកួតផ្លូវការរបស់កម្មវិធី។
តាមព័ត៌មានសង្ខេប បានបញ្ជាក់មកថា បវរកញ្ញារូបនេះ មានអាយុ ២៣ ឆ្នាំ មានកម្ពស់ ១,៧៥សង់ទីម៉ែត្រ និងមានទម្ងន់ ៥៦គីឡូ ជាមួយនឹងទំហំទាំង ៣ វិញគឺ ៣៤,២៤, ៣៦។ នាងគឺជា Miss Grand Surin ដែលមានឪពុកម្ដាយជាជនជាតិខ្មែរ សុទ្ធ។
បើតាមការចេញផ្សាយបញ្ជាក់របស់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia ប៉ានរ៉ាត់ ពិនម៉ឹង នឹងក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពផ្លូវការទាំង ៣៥ នាក់ដោយស្វ័យប្រវត្តិរបស់កម្មវិធីនៅឆ្នាំនេះ៕