• 2022-06-23 06:10:00
  • ព័ត៌មាន

ភាពអស្ចារ្យរបស់ Avatar 2 The Way of Water ប្រិយមិត្តគួរត្រៀមខ្លួនសម្រុកចូលរោងកុនទស្សនា

  • 2022-06-23 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើកទំព័រថ្មីស្វាគមន៍មកកាន់ Avatar 2 The Way of Water បន្ទាប់ពីប្រិយរងចាំជាមួយវគ្គថ្មីអស់រយៈ ពេលជាយូរ ពោលគឺ១៤ឆ្នាំ ទើប Avatar ផលិត និងសម្រេចចេញចាក់បញ្ចាំងជាផ្លូវការលើពិភពលោកនៅ ចុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

Avatar ត្រូវបានផលិតករ លោក Jon Landau លម្អិតបន្ថែមអំពីសត្វក្នុងទឹកថ្មីរបស់ Pandora ដែល បានបង្ហាញវត្តមានក្នុង Avatar 2 The Way of Water។ ឈុតភាពយន្ត Avatar 2 បានលើកដំបូងនូវពិភពក្រោមទឹក ដែលអ្នកដឹកនាំរឿង James Cameron នឹងបង្កើតជារសជាតិថ្មីសន្លាង។

Avatar 2 The Way of Water មិនដូចខ្សែភាពយន្តដំបូងនោះទេ ដែលបានបង្ហាញពីឈុតឆាក និងប្រភេទសត្វ នៅលើដីដែលមានដើមកំណើតនៅ Pandora ដែលជាភពប្រឌិតដែលជាកន្លែងដែល Avatar កើតឡើង ហើយវគ្គបន្ទាប់នេះបង្ហាញពីជីវិតសត្វនៅក្រោមទឹកវិញម្ដង។

Avatar: The Way of Water នឹងបង្ហាញវត្តមានការត្រលប់មកវិញរបស់តារាសម្តែង Sam Worthington និង Zoe Saldaña ជាតួអង្គ Jake Sully និង Neytiri រួមជាមួយនឹងតួសម្តែងថ្មីៗដូចជា Michelle Yeoh, Kate Winslet និង Jemaine Clement

Avatar 2 មានចំណងជើងថា Avatar: The Way of Water គឺជារឿងភាគមួយក្នុងចំណោមរឿងភាគដែលរង់ចាំយូរបំផុតក្នុងសតវត្សរ៍ទី ២១។ អ្នកដឹងនាំ Cameron ធ្លាប់បានសន្យាថានឹងបញ្ចេញរឿង Avatar ជាបន្តបន្ទាប់ ក្រោយពីការចេញផ្សាយខ្សែភាពយន្តដំបូង ប៉ុន្តែក្រោយមកបានប្រកាសរឿងភាគ ពីរផ្សេងទៀតទៅវិញ។ ដូច្នេះ Avatar បានជួបប្រទះការពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំ។

សម្រាប់ការថតរឿង Avatar: The Way of Water លោក Cameron បានស្រាវជ្រាវបច្ចេកទេសថតចលនាក្រោមទឹក ដើម្បីបង្ហាញពីពិភពក្រោមទឹកដែលមានគុណភាពល្អបំផុតដូចគ្នានៃ CGI ដែលមិនធ្លាប់មានផលិតករណាផលិត ហើយក៏ជាភាពយន្តដំបូងត្រូវបានគេសរសើរមិនដាច់ពីមាត់។

ការរុករកសត្វ CGI ដែលរស់នៅក្នុងពិភពក្រោមទឹកនៃ Avatar 2 ផលិតករ Landau ពន្យល់ពីសត្វថ្មីមួយចំនួនរបស់ Pandora នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Empire ។ សត្វទាំងនេះមានគុណភាពស្រដៀងនឹងសត្វដែលមាននៅលើផែនដី ប៉ុន្តែមានលក្ខណៈពិសេសតែមួយគត់នៅលើពិភព Pandora

ប្រភេទថ្មីរួមមាន tulkun, skimwing, និង ilu ។ tulkun និង skimwing អាចត្រូវបានគេមើលឃើញនៅក្នុងឈុតខ្លីៗ ដែលជាអតីតសត្វ ដូចត្រីបាឡែនដ៏ធំ បង្ហាញបានបង្ហាញឈុតឆាកសត្វទាំងនោះចូលទៅក្នុងសមរភូមិ។

សកម្មភាពកំពុងថត

សត្វទាំងនោះមិនមែនគ្រាន់តែជាការបង្កើត CGI ប៉ុណ្ណោះទេ ប៉ុន្តែមានការស្រមើស្រមៃពីវិមាត្រ និងតួនាទីច្បាស់លាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពួកគេ និងសង្គម Na'vi នៅលើ Pandora ។ កម្រិតនៃភាពជាក់លាក់នេះមិនគួរភ្ញាក់ផ្អើលទេដែលកើតឡើងបន្ទាប់ពីខ្សែភាពយន្តដំបូងដែលបានណែនាំសត្វថ្មីនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនៃរុក្ខជាតិ និងពពួកសត្វ។

យ៉ាងណាមិញ នៅទីបំផុត Avatar នឹងចាក់បញ្ចាំងលើអេក្រង់ធំក្នុងខែធ្នូនេះ អ្នកទស្សនានឹងឃើញ រូបរាង និងទស្សនីយភាពថ្មី បន្ទាប់ពី១៤ឆ្នាំបានកន្លងផុតទៅចាប់តាំងពី Avatar ចូលរោងកុនក្នុងឆ្នាំ ២០០៩

ប្រភព៖ ScreenRant ប្រែសម្រួល៖ Kesor

មតិយោបល់