• 2022-06-27 07:15:13
  • ព័ត៌មាន

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជារឿង កូរ៉េ ភាគច្រើនមានឈុតឆាកការសម្លុត(Bully)សិស្សសាលា?

  • 2022-06-27 07:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកជាអ្នកគាំទ្ររឿង K-drama និង K-movies អ្នកប្រហែលជាធ្លាប់ឃើញឈុតឆាកដែល ដ៏ពេញនិយមខ្លាំងបំផុត ដែលភាគច្រើននៃរឿងភាគកូរ៉េ អ្នកនិពណ្ធបានដាក់លាយបញ្ជូលជាមួយ ឈុតឆាក សិស្សសាលាក្រីក្រ ឬបុគ្គលិកការងារ តែងតែត្រូវបានសិស្សអ្នកមាន ឬថ្នាក់លើ បញ្ចេញ អាកប្បកិរិយាយមិនល្អ ដូចជាការធ្វើទារុណកម្ម ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ (Bully) លើអ្នកទន់ ខ្សោយទាំងនោះ។

តើអ្នកធ្លាប់ឆ្ងល់ទេថា ការសម្លុត(Bully)នៅប្រទេសកូរ៉េខាងត្បូងនេះគឺមានពិត ឬវាគ្រាន់តែកើតឡើង តែនៅក្នុងខ្សែភាពយន្ត ដែលអ្នកនិពន្វចេះតែសរសេរ? ដូច្នេះថ្ងៃនេះ Sabay នឹងលាតត្រដាងរឿងរ៉ាវ មួយចំនួន ដែលនាំឱ្យភាគច្រើននៃរឿងកូរ៉េមានឈុតឆាកការសម្លុត(Bully)ដូចជារឿង Boy Overs the Flower, The Sound of magic

ការបៀតបៀននៅសាលាកូរ៉េ

ការគំរាមកំហែងនៅក្នុងសាលារៀនរបស់កូរ៉េខាងត្បូងកំពុងទទួលបានការចាប់អារម្មណ៍ជុំវិញប្រទេសជាច្រើននៅអាស៊ី បន្ទាប់ពីមានករណីធ្វើអត្តឃាតជាច្រើនដងកើតឡើងចំពោះជំពូកទន់ខ្សោយ ឬហៅថា មានសម្ពាធផ្លូវចិត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឧប្បត្តិហេតុគួរឱ្យកត់សម្គាល់មួយដែលបានកើតឡើងនៅក្នុងឆ្នាំ ២០១១ នៅពេលដែលសិស្សអាយុ ១៥ ឆ្នាំម្នាក់មកពីទីក្រុង Daegu បានសម្លាប់ខ្លួនបន្ទាប់ពីការសម្លុតរយៈពេលពីរឆ្នាំជាប់ៗគ្នា។ វាគឺជាការធ្វើអត្តឃាតលើកទី ១៤ ដែលត្រូវបានគេជឿថាបណ្តាលមកពីការសម្លុតនៅ Daegu ក្នុងរយៈពេលជិតពីរឆ្នាំ។

សិស្សសាលាវ័យ១៥ឆ្នាំរូបនេះបានបន្សល់ទុកសំបុត្រអត្តឃាតដោយបញ្ជាក់ថា ត្រូវបានគេវាយធ្វើទារុណកម្មយកលុយ ដោយយកខ្សែរឹតជុំវិញកស្ទើរតែដាច់ខ្យល់ ទើបពួកទាំងនោះព្រម ដោះលែង។ នៅក្នុងសំបុត្រធ្វើអត្តឃាត ជនរងគ្រោះបានសរសេរថា ត្រូវបានគេព្យាយាមធ្វើបាប មិនឱ្យគ្រូ ឬសាលាដឹងនោះទេ គឺពួកគេបានចាប់យកទៅធ្វើបាបនៅកន្លែងឆ្ងាយៗ ឬកន្លែងណាដែល គ្មានបំពាក់កាមេរ៉ាសុវត្ថិភាព។ ការបៀតបៀននៅក្នុងសាលារៀនជាធម្មតាកើតឡើងនៅក្នុងតំបន់ដែលមិនមានកាមេរ៉ា ដូចជាបន្ទប់ទឹក និងថ្នាក់រៀនជាដើម។

កាមេរ៉ាប្រហែល ១៨,១៧៩ បានបំពាក់នៅក្នុងសាលារៀនជុំវិញទីក្រុងសេអ៊ូល ប៉ុន្តែ ៩៣% នៃកាមេរ៉ាទាំងនោះមានគុណ ភាពសកម្មភាពភាពថតបានបានទាបបំផុត ហើយមិនអាចជួយកំណត់ អត្តសញ្ញាណអ្នកគំរាមកំហែង និងជនរងគ្រោះបានទេ។ កត្តានេះបានធ្វើឲ្យរដ្ឋាភិបាលចាត់វិធានការដូចជាការដំឡើងកាមេរ៉ា កម្រិតច្បាស់ជាងមុន និងបង្កើនចំនួនបុគ្គលិកសន្តិសុខ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ការសម្លុត(Bully) នៅតែកើតមាន និងបង្ករកំណើនអ្នកធ្វើអត្តឃាតកាន់តែច្រើនឡើងជាលំដាប់។

ការគំរាមកំហែងនៅកន្លែងធ្វើការនៅកូរ៉េ

បុគ្គលិកកូរ៉េខាងត្បូងត្រូវបានគេសម្លុតជាយូរមកហើយ។ វាទើបតែកាលពីឆ្នាំមុន នៅពេលដែលវីដេអូ របស់និយោជកម្នាក់គឺលោក Yang Jin-ho -CEO នៃ WeDisk និងអ្នកបង្កើតមនុស្សយន្ត K-Technology បានវាយទៅលើបុគ្គលិកយ៉ាងធ្ងន់ធ្ងរ។

ជនដៃដល់ត្រូវបានគេឃើញទះកំផ្លៀងលើជនរងគ្រោះយ៉ាងព្រៃផ្សៃ ជនរងគ្រោះមិនតបតទេ តែបន្ទាបក្បាលទាំងភ័យខ្លាចបំផុត។ អំពើហិង្សាមិនបានបញ្ចប់ត្រឹមនេះទេ ដោយ Yang Jin-ho -CEO នៃ WeDisk នៅតែបន្តវាយដំជនរងគ្រោះ។ លោក Yang បានបញ្ជាឱ្យបុរសនោះលុតជង្គង់សុំទោស មុននឹងវាយគាត់ចំក្បាល។

វីដេអូដែលបែកធ្លាយបានរួមចំណែកដល់ការខឹងសម្បារជាសាធារណៈរបស់កូរ៉េខាងត្បូងជាមួយនឹងអ្វីដែលគេហៅថា 가브질입니다 gabjil ។ 가브질입니다 Gabjil ជាពាក្យកូរ៉េដែលសំដៅទៅលើអ្នកមានអំណាចបំពានឋានៈរបស់ខ្លួនដើម្បីធ្វើបាបអ្នកក្រោមបង្គាប់។ ដោយសារតែឧបទ្ទវហេតុនេះ ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវច្បាប់ថ្មីដែលនឹងដាក់ទោសដល់ ម្ចាស់អាជីវកម្មដែលបណ្តេញ បុគ្គលិកដោយអយុត្តិធម៌ក្នុងការយាយីនៅកន្លែងធ្វើការ។

ច្បាប់ថ្មីនេះកំណត់ការដាក់ទណ្ឌកម្មចំពោះ ក្រុមហ៊ុនដែលរកឃើញថាមានការទម្លាក់ឋានៈដោយអយុត្តិធម៌ ឬបណ្តេញកម្មករដែលរំខានពេលកំពុងបំពេញការងារ។ ច្បាប់នេះមានគោលបំណងផ្តល់ការការពារផ្លូវច្បាប់សម្រាប់កម្មករដែលអំពាវនាវឱ្យមានការ លើកទឹកចិត្ត ពីអ្នកគ្រប់គ្រង ឬមេក្រុមឱ្យទប់ស្កាត់អាកប្បកិរិយាអាក្រក់។

ដូច្នេះអ្វីដែលគ្រប់គ្នាធ្លាប់បានឃើញក្នុងខ្សែភាពយន្ដកន្លងមក វាមិនមែនជាអ្វីដែលអ្នកនិពន្ធគ្រាន់តែ ស្រម៉ៃរួចសរសេរបញ្ជូលទៅក្នុងសាច់រឿងនោះទេ គឺគ្រប់យ៉ាងសុទ្ធតែបានផ្ដិតចេញពីតថភាពជាក្នុង សង្គមជាក់ស្ដែង ដែលប្រជាជនកូរ៉េទន់ខ្សាយត្រូវបានគេវាយធ្វើបាប សម្លុត(Bully)៕

ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទថ្មី