- 2022-07-01 01:35:00
- ព័ត៌មាន
ធ្លាប់ស្ដាប់សំឡេង តែមិនដែលឃើញមុខ ឥឡូវរកអ្នកចម្រៀងស្រីក្នុងរបបខ្មែរក្រហមឃើញហើយ
- 2022-07-01 01:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ស្ដាប់សំឡេង តែមិនដែលឃើញមុខ ឥឡូវរកអ្នកចម្រៀងស្រីក្នុងរបបខ្មែរក្រហមឃើញហើយ
ចន្លោះមិនឃើញ
នៅក្នុងរបបវាលពិឃាត ឬខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានចម្រៀងជាច្រើនបទ បានចាក់នៅតាមការដ្ឋានកាប់ និងរែកដី ដើម្បីឲ្យពលរដ្ឋរាប់រយនាក់ដែលកំពុងធ្វើការទាំងហេវហត់ និងខ្វះអាហារស្ដាប់ស្ទើរពេញមួយថ្ងៃៗ។ ចម្រៀងដែលភាគច្រើនបង្ហាញពីមាគ៌ារបស់អង្គការ ត្រូវបានស្ដាប់ឮដោយជនរងគ្រោះក្នុងសម័យនោះដោយផ្ទាល់ ហើយក្មេងៗជំនាន់នេះស្ដាប់បានតាមរយៈខ្សែភាពយន្ដប្រវត្ដិសាស្ដ្រ។
មនុស្សភាគច្រើនបានស្ដាប់បទចម្រៀងទាំងនោះ ហើយអ្នកខ្លះក៏ធ្លាប់ឮម្ដងម្កាល ប៉ុន្ដែមិនដែលស្គាល់មុខអ្នកចម្រៀងនោះទេ។ នៅចុងខែមិថុនា ឆ្នាំ២០២២ នេះ គេទើបរកឃើញម្ចាស់សំនៀងស្រីម្នាក់ក្នុងរបបខ្មែរក្រហម គឺលោកស្រី សាន យឿន បច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសុទិន ខេត្ដកំពង់ចាម។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី២៩ ខែមិថុនា លោកស្រី សាន យឿន ឲ្យដឹងថា មុន ចូលដល់របបខ្មែរក្រហម ទឹកដមសំនៀងរបស់លោកស្រីត្រូវបានទទួស្គាល់ថាពីរោះដោយក្រុមគ្រួសារ និងគណៈឃុំ ដោយកាលណោះអ្នកស្រីតែងតែច្រៀងលេងនៅលើចុងឈើពេលទៅមើលគោម្ដងៗ ហើយភាគច្រើនលោកស្រីច្រៀងអាយ៉ៃ។
បន្ដិចក្រោយមក របបខ្មែរក្រហមបានចូលមកដល់។ លោកស្រីដែលកាលនោះមានវ័យជាង២០ឆ្នាំ ត្រូវបានគេស្រាវជ្រាវរកអ្នកដែលមានសំឡេងល្អទៅច្រៀងប្រចាំនៅវង់សិល្បៈស្រុកកោះសុទិន ហើយក៏ធ្វើតេស្ដសំឡេងបានជាប់ល្អដាច់គេ ក្រោយបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា "នារសារភារខ្ញុំ" ដែលជាទំនុកច្រៀងផ្ដល់ដោយក្រុមការងាររបស់អង្គការ។
បើតាមលោកស្រី សាន យឿន បទចម្រៀងដែលលោកស្រីបានច្រៀងទាំងនៅក្នុងសម័យសាធារណៈរដ្ឋខ្មែរ និងនៅក្នុងសម័យខ្មែរក្រហម មិនតិចជាង ២០០បទឡើយ។ បន្ថែមលើការថតកាស្សែត លោកស្រីនៅចាំថា ក្នុងរបបខ្មែរក្រហមលោកស្រីបានដើរសម្ដែង និងចម្រៀងជាង ៣០០រោង ឬកម្មវិធីទៅតាមការតម្រូវរបស់អង្គការ ប៉ុន្ដែលោកស្រីនៅចាំចំណងជើង និងទំនុកច្រៀងតែពីរ ឬបីបទប៉ុណ្ណោះ គឺមានដូចជា៖ បទ “អក្ខរាកូនៗ” និងបទ“ឱកូនពន្លក”ជាដើម៕