• 2022-07-07 04:45:06
  • ព័ត៌មាន

ចេញមុខផ្លូវការជាមួយ K-Pop ៩ឆ្នាំមកនេះ តើបច្ចុប្បន្ន J-Hope រស់លើគំនរទ្រព្យសរុបប៉ុន្មាន?

  • 2022-07-07 04:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jung HoseokJ-Hope បានចេញមុខលើវិថីសិល្បៈផ្លូវការនាម​ជា Main Dancer, Sub-Rapper និង Sub-Vocalist ប្រចាំក្រុមចម្រៀង​ដ៏ល្បី BTS។ ក្រោយមមាញឹក​សឹងរកពេល​សម្រាក​គ្មានលើវិស័យប្រកួតប្រជែងមួយនេះ លទ្ធផល​ដែល J-Hope ទទួលបាន​ពិតជា​ស័ក្តិសមបំផុតហើយ។

ក្រោយ Debut និងសាងកេរ្តិ៍ឈ្មោះរយៈពេល ៩​ឆ្នាំមកនេះ​ជាមួយនឹង BTS និងជាតារាទោលផង ប្រាកដជា​មានអ្នកចង់ដឹងថា បច្ចុប្បន្ន J-Hope មានទ្រព្យសរុបប៉ុន្មានទៅហើយ?

ផ្អែក​តាម​វិបសាយ SEOULSPACE បាន​បញ្ជាក់ថា​ សមាជិករាំនាំមុខរបស់ BTS រូបនេះ​ មាន​ទ្រព្យសរុបច្រើនលំដាប់ទី ប្រចាំក្រុម ហើយបើតាមការប៉ាន់ស្មាន គិតត្រឹមឆ្នាំ ២០២២ នេះ លោកជាម្ចាស់ទ្រព្យសម្បត្តិចំនួន ៣២ និងអាចឡើងដល់ ៣៤លានដុល្លារឯណោះ។

ចំនួន​ដ៏ច្រើនសន្ធឹកសន្ធាប់នេះ​ គឺបាន​មកពី ការបង្ហាញមុខ Promote ជា​ក្រុម BTS តាមរយៈការងារចេញសម្ដែង ចេញបទ​ចម្រៀង ក៏ដូចជាចំណូលពីការលក់សម្ភារៈ (Merchandise) ជាច្រើន បន្ថែម​ដោយការងារនាមជាតារារបស់ក្រុមហ៊ុន Brand ល្បីៗកំពូលផ្សេងទៀត។

តាមព័ត៌មាន​បញ្ជាក់ចេញពីវិបសាយ Kpopstarz នៅបាន​ឲ្យដឹងដែរថា​ J-Hope មានប្រាក់ខែគោល ខ្ទង់ ៨លានដុល្លារ ក្នុងមួយឆ្នាំ។ ជាមួយនឹង​ភាគហ៊ុនចំនួន ៦៨ ០០០ វិនិយោគជាមួយនឹង HYBE ដូច្នេះ​ក៏មាន​របាយការណ៍ បញ្ជាក់មកថាមាន​តម្លៃ ១៦លានដុល្លារ ឯណោះ នាំឲ្យទ្រព្យសុទ្ធរបស់ J-Hope មាន​ចំនួនដល់ទៅ ២៤លានដុល្លារ ទៅហើយ ដោយចំនួននេះ​មិនទាន់រាប់បញ្ចូលចំណូលផ្ទាល់ខ្លួនបាន​ពីប្រភពផ្សេងៗទៀតរបស់លោកផង។

បើនិយាយពីវិស័យតន្ត្រីវិញ J-Hope ទទួល​បាន​ចំណូលពី Korean Music Copyright Association (KOMCA) ដែលជាកន្លែង​ដែល​លោកត្រូវ​បាន​គេផ្ដល់ Credit សម្រាប់បទចម្រៀងជា​ច្រើន​ដែល​លោកបាន​និពន្ធ និងផលិតសម្រាប់ BTS ផង ក៏ដូចជាបទទោលផ្ទាល់ខ្លួនផង។

J-Hope ក៏អាចរកចំណូលបានយ៉ាងច្រើនពីគណនី Instagram ផ្ទាល់ខ្លួនដែរ។ ម្ចាស់បទ "MORE" រូបនេះ រកចំណូលបានយ៉ាងតិច ៣៨ ០០០ ដុល្លារ ក្នុង Post ដែលជា Post ពាណិជ្ជកម្ម ហើយអាចឡើងដល់ ៤៦២ ០០០ដុល្លារ ជាមួយនឹងអ្នកគាំទ្រ ៣៧,៣លាននាក់ (គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២)

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់