- 2022-07-11 02:25:53
- ព័ត៌មាន
លទ្ធផលក្រុមហ៊ុនយក្ស K-Pop របស់កូរ៉េ សម្រេចចំនួនលក់ខ្ពស់ដាច់គេនៅឆមាសទី១ ឆ្នាំ២០២២
- 2022-07-11 02:25:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលក្រុមហ៊ុនយក្ស K-Pop របស់កូរ៉េ សម្រេចចំនួនលក់ខ្ពស់ដាច់គេនៅឆមាសទី១ ឆ្នាំ២០២២
ចន្លោះមិនឃើញ
ផ្អែកតាមការធ្វើបច្ចុប្បន្នភាពពី Gaon Album Chart (បច្ចុប្បន្នហៅថា Circle Chart) សម្រាប់ឆមាសដំបូងនៃឆ្នាំ ២០២២ (គិតពីខែមករា ដល់ខែមិថុនា) បានបង្ហាញនូវលទ្ធផលជាផ្លូវការសម្រាប់ក្រុមហ៊ុនកម្សាន្តធំៗរបស់កូរ៉េ ដែលសម្រេចការលក់អាល់ប៊ុមជាច្រើនលានបន្ទះ។
១. HYBE
តាមលទ្ធផល HYBE គឺជាក្រុមហ៊ុននាំមុខ ដែលលក់អាល់ប៊ុមដាច់អស់លើទីផ្សារ សរុបដល់ទៅ ១១ ០៩៣ ៦៤១បន្ទះ។ អរគុណដល់ការចេញមុខរបស់ក្រុមចម្រៀងខ្លឹមៗរបស់ក្រុមហ៊ុន រួមមាន BTS, SEVENTEEN ក៏ដូចជា TXT ជាដើម។ ដ្បិតនាំមុខនៅឆមាសដំបូង ប៉ុន្តែអ្នកឯកទេសរំពឹងថា ឈានចូលឆមាសទី២ ឆ្នាំ ២០២២ ចំនួនលក់អាល់ប៊ុមរបស់ HYBE អាចនឹងធ្លាក់ចុះ ក៏ព្រោះតារាភាគច្រើនរបស់ក្រុមហ៊ុននឹងផ្ដោតលើការចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ជំនួសការចេញបទថ្មី។
២. SM
អ្នកដែលស្ថិតនៅតំណែងទី២ គឺ ក្រុមហ៊ុន SM ដែលមានមានចំនួនអាល់ប៊ុមលក់ដាច់សរុប ៧ ១០១ ៨៣៥បន្ទះ។ SM ត្រូវបានគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនដែលមានឥទ្ធិពលលក់អាល់ប៊ុមដាច់អស់ច្រើនលំដាប់កំពូល ចាប់តាំងពីបង្កើតមក។ NCT Dream និង Red Velvet គឺជាអ្នកដែលស្ទួយផលិតកម្ម ឲ្យសម្រេចបាននូវចំនួនលក់ដ៏ច្រើននេះ។ ប៉ុន្តែក៏មិនអាចមើលរំលងក្រុម Super Junior បានដែរ ព្រោះបង្កើតជាង ១៥ឆ្នាំហើយ ប៉ុន្តឥទ្ធិពលក្រុមនៅតែអាចអង្រួនចិត្តអ្នកគាំទ្រ ឲ្យជក់ចិត្ត និងគាំទ្រស្នាដៃពួកគេរហូតហូរហែ។
យ៉ាងណាក្ដី ផ្ទុយពី HYBE ព្រោះតាមការប៉ាន់ស្មាន SM អាចនឹងកើនចំនួនលក់នៅ ឆមាសទី ២ ដោយសារ ការប្រកាសពីការ Comeback របស់ aespa, Girls’ Generation, Red Velvet និងក្រុមតូចៗរបស់ NCT។
៣. JYP
លេខ ៣ គឺជាតំណែងរបស់ផលិតកម្ម JYP ជាមួយនឹងចំនួនលក់អាល់ប៊ុមដាច់សរុប ៣ ៧៣៤ ៨៥៩បន្ទះ។ ផលិតកម្ម JYP រក្សាស្ថិរភាពលក់ជារៀងរាល់ឆ្នាំ ដោយមិនឲ្យធ្លាក់លើសនេះទេ។ Stray Kids គឺជាក្រុមបុរសតែមួយគត់របស់ JYP ដែលអាចស្ទួយផលិតកម្មបាននៅពេលនេះ។ ក្រៅពីនោះក៏នៅមានក្រុមថ្មី NMIXX ដែលបង្ហាញមុខភា្លម មិនធ្វើឲ្យ JYP អស់សង្ឃឹមទេ។
៤. Starhip
តាមលទ្ធផល ក្រុមហ៊ុននេះ លក់អាល់ប៊ុមដាច់សរុបចំនួន ១ ៦៨៧ ៨១៧បន្ទះ។ ទិន្នន័យនេះពិតជាបានបង្កជាការភ្ញាក់ផ្អើលខ្លាំង ហើយក៏អរគុណដល់ក្រុមថ្មី IVE ដែលនាំមុខមាត់ដល់ក្រុមហ៊ុន។ ត្រឹមអាល់បុមទោលទី ២ សោះ IVE អាចលក់អាល់ប៊ុមដាច់អស់ ៦០០ ០០០បន្ទះ តែឯង ហើយតាមការរំពឹងទុក នឹងអាចកើនលើសនេះទៀតនាពេលអនាគត។
៥. YG
ចុងក្រោយគេគឺ ក្រុមហ៊ុន YG ដែលមានចំនួនអាល់ប៊ុម ត្រូវបានលក់ដាច់សរុប ១ ១១៤ ៤៩២បន្ទះ។ លទ្ធផលនេះ បានពីការខិតខំរបស TREASURE ដែលជាផ្នែកមួយដ៏ធំ អាចរុញចំនួនលក់កើនខ្ពស់បែបនេះ នៅឆមាសដំបូង។ ប៉ុន្តែចំនួននៅឆមាសទី ២ អាចនឹងហក់ឡើងខ្លាំងវិញ ដោយសារការវិលវិញរបស់ក្រុមចម្រៀងនារីដ៏មានឥទ្ធិពល BLACKPINK៕