- 2022-07-12 02:55:35
- ព័ត៌មាន
តារា K-Pop ៩រូប មានប្រវត្តិបរាជ័យ និងសុទ្ធតែត្រូវផលិតកម្ម SM ច្រានចោលទាំងអស់
- 2022-07-12 02:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា K-Pop ៩រូប មានប្រវត្តិបរាជ័យ និងសុទ្ធតែត្រូវផលិតកម្ម SM ច្រានចោលទាំងអស់
ចន្លោះមិនឃើញ
ឈ្មោះជាក្រុមហ៊ុនកម្សាន្តយក្សប្រចាំប្រទេសកូរ៉េខាងត្បូង ដូច្នេះអ្នកដែលត្រូវបានជ្រើសចូលមកនៅរួមទ្រនំ ក៏ត្រូវតែមានសមត្ថភាពអស្ចារ្យដែរ ប៉ុន្តែពេលខ្លះ SM អាចនឹងមើលរំលងបុគ្គលខាងក្រោម ដែលបច្ចុប្បន្ន ពួកគេបានវិវត្តខ្លួនអស្ចារ្យ ក្លាយជាតារាល្បីដែលជាធនធានពិសេសៗរបស់ K-Pop។ ដើម្បីជ្រាបច្បាស់ថា តើអ្នកណាខ្លះដែលមានប្រវត្តិ ធ្លាប់ត្រូវបាន SM បដិសេធមិនទទួល?
១. លោក Park Jin Young (J.Y.Park)
អ្នកណាក៏ដឹងដែរថា លោក Park Jin Young គឺជាអ្នកបង្កើតផលិតកម្ម JYP ប៉ុន្តែមុនបានឡើងកាន់តំណែងធំនេះ លោកក៏ធ្លាប់មានប្រវត្តិត្រូវ SM មើលរំលងដែរ។ អំឡុងពេលចូលប្រកួត លោក Lee Soo Man ដែលកាលនោះជាស្ថាបនិក SM បានឲ្យតម្លៃខ្ពស់ទៅលើជំនាញតែងនិពន្ធរបស់ Park Jin Young ជាជាងទេពកោសល្យច្រៀង។ នេះក៏បាននាំឲ្យ Lee Soo Man បដិសេធមិនទទួល Park Jin Young តែម្ដង ព្រោះកាលនោះគេត្រូវការតារាចម្រៀងទេ។
២. IU
នាងគឺជា Idol ម្នាក់ទៀតដែលបានឆ្លងកាត់ការប្រកួតជាច្រើនរាប់មិនអស់ ហើយបរាជ័យក៏ច្រើនដែរ។ ក្នុងចំណោមការប្រកួតទាំងនោះ ក៏មាន SM ដែរ ប៉ុន្តែគួរឲ្យស្ដាយ ការប្រឹងប្រែងរបស់នាងនៅពេលនោះ ត្រូវបរាជ័យ។
៣. Park Bom
តារាស្រីរូបនេះបានចូលប្រឡងទាំងផលិតកម្ម SM និង YG កាលពីមុន។ នាងធ្លាប់បានប្រឡងចូល ផលិតកម្ម SM ១ដងដែរ តែត្រូវបានគេបដិសេធ។ រហូតក្រោយមកទៀតនាងបន្តការតាំងចិត្ត និងចូលប្រឡងក្នុងកម្មវិធីជ្រើនតារាថ្មីរបស់ YG ដល់ទៅ ៣ ដង រហូតចុងក្រោយ នាងត្រូវបានគេទទួលយក។
៤. Sunggyu (INFINITE)
ប្រវត្តិនៃការប្រឡងចូលធ្វើជាតារារបស់ Sunggyu ពិតជាមិនសរសើរមិនបាន ដោយសារលោកព្យាយាមច្រើនដងណាស់ ហើយមិនដែលបាក់ទឹកចិត្តឡើយ។ នៅឆ្នាំ ២០០៧ Sunggyu ប្រឡងចូល ១ដង ហើយត្រូវបានគេបដិសេធ រហូតដល់ឆ្នាំ ២០០៨ លោកប្រឡងទៀត តែលទ្ធផលនៅតែដូចគ្នា។
៥. Zico
តារាទោលជោគជ័យរូបនេះ ក៏ធ្លាប់មានប្រវត្តិធ្លាក់ការប្រកួតចូល SM ដែរ។ ពេលនោះដែរ Zico គឺជា Underground Rapper (អ្នករ៉េបនៅក្រៅបែបឯករាជ្យ) ប៉ុន្តែលោកបរាជ័យរហូតពេលព្យាយាមប្រឡងចូលផលិតកម្មនេះ។
៦. Xu Jiaqi
បច្ចុប្បន្ននេះ Xu Jiaqi គឺជាតារាស្រីដែលកំពុងសាងភាពល្បីល្បាញខ្លាំងបំផុតនៅក្នុងប្រទេសចិន ឬទ្វីបអាស៊ី ហើយក៏ជាតារាស្រីដែល SM អាចនឹងស្ដាយដែលខកខានមិនបានទទួលយកនាងពីដំបូង។
៧. Choa (អតីតសមាជិក AOA)
សំឡេងរបស់ Choa ពិតជាមិនអាចមើលរំលងបានឡើយ ព្រោះនាងអាចធ្វើឲ្យបទចម្រៀងនីមួយៗមានទម្ងន់ មានរសជាតិ និងអន្ទងអ្នកស្ដាប់មិនធម្មតាឡើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នាងបានដាក់ពាក្យប្រឡងចូលផលិតកម្ម SM ដល់ទៅ ១៥ដង ប៉ុន្តែនាងត្រូវគេបដិសេធទាំងអស់។
៨. Irene (Red Velvet)
ពិតណាស់ ពេលនេះ Irene គឺជាតារាស្រីរបស់ SM ហើយ ប៉ុន្តែតើអ្នកដឹងទេ មុនបានចូល នាងក៏ត្រូវបានផលិតកម្មនេះបដិសេធមិនទទួលយកដែរ។ បន្ទាប់ពីត្រូវបានគេ ច្រានបេក្ខភាព Irene ចោល SM ហាក់ដូចជានៅមិនសុខ ដោយពិចារណាជាថ្មី ហើយក៏ប្ដូរចិត្ត ដោយទាក់ទងមកនាង ព្រមទទួលជា Trainee តែម្ដង។
៩. Key (SHINee)
មិនខុសពី Irene ទេ ពេលនេះ Key ក៏ជាតារារបស់ SM ដែរ ប៉ុន្តែទម្រាំបានជាប់ចូលក្រុមហ៊ុននេះ លោកត្រូវព្យាយាមច្រើនដងណាស់ ថែមទាំងស្មោះស្ម័គ្រ មិនប្រឡងចូលផលិតកម្មណាទៀតផង។ ប្រឹងដល់ទៅ ៣ ដង ទីបំផុត Key ក៏ត្រូវបាន SM ទទួលយកជាស្ថាពរ៕