• 2022-07-19 02:35:01
  • ព័ត៌មាន

កំពុងពពោះ ចាន់ កែវនិមល មានដំណើរកម្សាន្ដក្រៅប្រទេស ស្រាប់តែស្ដ្រីម្នាក់ពោលបាម្ភពីកូនក្នុងផ្ទៃ

  • 2022-07-19 02:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណងស្នេហ៍ជាង ១០ឆ្នាំ របស់ពិធីការិនី ចាន់ កែវនិមល និងលោក សូវ៉ាត សីលា គិតត្រឹមឆ្នាំ២០២២ នេះ គឺកូនពីរនាក់ហើយ ដោយកូនស្រីច្បងធំពេញរូបរាង ហើយកូនទី២ កំពុងពពោះ។ ដំណឹងពពោះកូនទី២ ត្រូវបានពិធីការិនីដ៏ល្បីឈ្មោះរូបនេះ ទម្លាយជាសាធារណៈកាលពីចុងខែកក្កដា​ ឆ្នាំ២០២២។

កំពុងពពោះ ៤ខែកន្លះ អ្នកនាង ចាន់ កែវនិមល និងស្វាមី ព្រមទាំងកូនស្រី មានដំណើរកម្សាន្ដជាលក្ខណៈគ្រួសារមួយទៅក្រៅប្រទេស ប៉ុន្ដែនាងមិនបានបញ្ជាក់ទៅកម្សាន្ដនៅប្រទេសណា ហើយប្រើរយៈពេលប៉ុន្មាននោះទេ។ ទន្ទឹមគ្នានេះ ក៏មានមិត្ដសិល្បៈរបស់នាងម្នាក់ និយាយក្ដីបារម្ភថា៖ “បងស្រី ទើបតែទម្ងន់អីចឹង ជិះយន្ដហោះមិនល្អទេ”។

ដោយការគួរសម អ្នកនាង ចាន់ កែវនិមល ក៏បានអគុណ ហើយបញ្ជាក់ថា រូបនាង និងស្វាមី ក៏បានពិភាក្សាជាមួយគ្រូពេទ្យជំនាញរួចហើយ។ គ្រូពេទ្យប្រាប់ថា ពពោះ ៤ខែកន្លះ ហើយមិនអីទេ អាចធ្វើដំណើរតាមយន្ដហោះបានមិនអីទេ។

កន្លងទៅគេសង្កេតឃើញ គ្រួសារតារាវ័យជ្រេរូបនេះ កម្រមានឱកាសបានដើរកម្សាន្ដជុំគ្នាទៅក្រៅប្រទេសណាស់ ដោយម្នាក់គិតតែពីការងារ និងរឿងអនាគតក្រោយពីចាប់ដៃគ្នាជាប្ដី-ប្រពន្ធ។ ទោះជាយ៉ាងណាពួកគេនៅតែឆ្លៀតផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមក ហើយថ្មីៗគេឃើញពិពីការិនី ចាន់ កែវនិមល ទម្លាក់ការងារសិល្បៈចោលខ្លះ ហើយបង្កើតវេលាល្អៗសម្រាប់ស្វាមី និងកូនស្រីដូចជាពេលនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់