• 2022-07-20 02:05:08
  • ព័ត៌មាន

ចប់បាត់! HYBE ប្រកាសបញ្ចប់កុងត្រាជាមួយ KIM GARAM ហើយ LE SSERAFIM បន្តការងារ ៥នាក់

  • 2022-07-20 02:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍ជា​ភាសាអង់គ្លេស លើ Weverse របស់ក្រុម LE SSERAFIM ក្រុមហ៊ុន HYBE និង Source Music បាន​ប្រកាសថា​កុងត្រារបស់ Kim Garam គឺត្រូវ​បាន​បញ្ចប់។

«សួស្ដី នេះគឺ HYBE/Source Music

ពួកយើង​សូម​ជូនដំណឹង​ទៅអ្នកទាំងអស់គ្នា​ នូវព័ត៌មាន​ ស្ដីពី​សេចក្ដីសម្រេច​ ដែល​បាន​ធ្វើឡើង​ទាក់ទង​នឹង​សមាជិកក្រុម LE SSERAFIM គឺ KIM GARAM និង​គម្រោងការងារនាពេលអនាគតរបស់ក្រុម LE SSERAFIM។ ក្រុមហ៊ុនរបស់យើង បាន​សម្រេច​ បញ្ចប់កុងត្រាជាមួយនឹង​ KIM GARAM ហើយ។

ពួកយើងសូមអភ័យទោសដោយស្មោះអស់ពីចិត្តចំពោះអ្នកគាំទ្ររបស់យើងទាំងអស់ និងអ្នកដែល​បង្ហាញ​ពីក្ដី​ស្រឡាញ់ ក៏ដូចជាគាំទ្រចំពោះក្រុម ដែល​កន្លងមកយើងបាន​ធ្វើឲ្យអ្នកទាំងអស់គ្នា​ព្រួយបារម្ភពីបញ្ហា​ជម្លោះ ពាក់ព័ន្ធ​នឹង​សមាជិក​ម្នាក់នេះ។

LE SSERAFIM នឹង​បន្តសកម្មភាព​របស់ពួកគេ​ជាក្រុម ជាមួយនឹងសមាជិក ៥នាក់ ហើយពួកយើង​នឹង​មិនរួញរាឡើយ ក្នុង​ការ​គាំទ្រ​ក្រុមឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ ក្នុងនាមជា​តារា​​តាមរយៈការប្រឡូក​ក្នុងវិស័យ​តន្ត្រី និង​ការសម្ដែង​របស់ពួកគេ។ សូមអរគុណ»។

ក្រុម LE SSERAFIM ជាមួយសមាជិក ៥នាក់

Kim Garam ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​ (Bully) នៅសាលា ដោយពីដំបូង HYBE បានបដិសេធ។ ជនរងគ្រោះម្នាក់បានបន្តនិយាយចេញមក ហើយពេលនោះ HYBE ក៏នៅតែបដិសេធម្តងទៀត។

ទីបំផុត HYBE និង Source Music បានឲ្យដឹងថា Kim Garam នឹងឈប់សម្រាកមួយរយៈសិន ហើយកាលពីខែឧសភា ពួកគេក៏បានបញ្ជាក់ផងដែរថា នឹងមិនដក Kim Garam ទេ។ ប៉ុន្តែឈានដល់ពេលនេះគ្រប់យ៉ាងត្រូវបញ្ចប់៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី