• 2022-07-20 06:55:00
  • ព័ត៌មាន

Jennie Lisa និង Kai សុទ្ធតែរងគ្រោះទាំងមិនដឹងខ្លួន ដោយការិះគន់លើម៉ូដសក់

  • 2022-07-20 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនជាលើកទី១ទេក្នុងវិស័យ K-pop ដែលមានតារាល្បីៗមួយចំនួនក្លាយជាជនរងគ្រោះទាំងមិន ដឹងខ្លួន ដោយការរិះគន់ពីមហាជនចំពោះម៉ូដសក់ក្រង ដែលជាម៉ូដពេញនិយមខ្លាំងបំផុតសម្រាប់ប្រជា ជនអាមេរិក និងអាហ្វ្រិក ក្នុងនោះ Jennie Lisa សមាជិក BlackPink និង Kai សមាជិក EXO សុទ្ធតែរងការរិះគន់លើម៉ូដសក់នេះ។

ថ្មីៗនេះ Jennie ទើបបានបង្ហាញវត្តមានថ្មីសន្លាងក្នុងនាមជាតារាសម្ដែងនៅក្នុង Trailer ខ្សែភាព យន្ដរបស់តារាចម្រៀងសញ្ជាតិ កាណាដា The Weekend គឺរឿង “The Idol”។ ស្របពេលគ្នានេះ Jennie បង្ហាញខ្លួនមិនប៉ុន្មានផងស្រាប់តែមានមហាជនចេញមុខរិះគន់ចំៗលើម៉ូដសក់ក្រងរបស់នាង ដែលបានបញ្ចេញមតិលើកឡើងថា ម៉ូដសក់នេះបានប៉ះពាល់វប្បធម៌របស់ជនជាតិ អាហ្វ្រិក។

វប្បធម៌អាហ្រ្វិក-អាមេរិក មិនត្រូវបានគោរព នៅពេលដែលមនុស្សមិនមែនស្បែកខ្មៅ យកខ្សែមក ពាក់ធ្វើជាសក់ក្រងដូចពួកគេ មហាជនលើកឡើង។ ក្នុងហេតុការណ៍នេះក្រុមផលិតកម្មក្នុងរឿង " The Idol " ក៏មានកំហុសដែរដែលមិនយល់ច្បាស់ពីអត្ថន័យម៉ូដសក់របស់ Jennie។

ដូចគ្នាទៅ Jennie នេះដែរ lisa មិត្តរួមក្រុម និង K-pop Idol មួយរូបទៀត គឺ Kai សមាជិក EXO ក៏ ធ្លាប់រងការរិះគន់លើម៉ូដសក់ក្រង និងមានការលើកឡើងមតិមិនគោរពវប្បធម៌ជនជាតិ អាហ្វ្រិកយ៉ាង ដូច្នេះផងដែរ៕

អត្ថបទ៖ Kesor

មតិយោបល់