• 2022-07-28 04:57:06
  • ព័ត៌មាន

ឃើញរាងស្អាតបែបនេះ Jennie ធ្វើអ្វីខ្លះ? តិចនិកអាចនឹងមិនពិបាកដូចអ្នកគិត

  • 2022-07-28 04:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Jennie សមាជិក BLACKPINK ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ថា​ជាអ្នកដែល​តែងស្ថិតក្នុង​បញ្ជី​ តារាស្រីដែលមានសម្រស់ស្រស់ស្អាត និង​មានភាពទាក់ទាញបំផុត។ និយាយពីរាងកាយរបស់នាងវិញ ក៏មិនដែលធ្វើឲ្យអ្នកដែលបាន​ឃើញហើយ រកចំណុចទើសគ្មានដែរ។ តើនាង​មានរូបមន្តថែយ៉ាងណាខ្លះ?

នៅពេលដែល Jennie ចូលប្រឡូកក្នុងវិស័យដំបូង នាងមានរូបរាងស្លីមស្រាប់ហើយ។ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ នាងបានស្រកទម្ងន់បន្ថែម ដែលធ្វើឲ្យថ្ពាល់ប៉ោងៗ របស់នាងកាន់តែតូច និងលេចចេញទម្រង់មុខរបស់នាងកាន់តែច្បាស់។

ឥឡូវនេះ ទម្ងន់របស់នាង គឺចន្លោះពី ៤៥ ទៅ ៤៩ គីឡូ ខណៈកម្ពស់វិញ គឺ ១៦៣សង់ទីម៉ែត្រ

ទម្លាប់នៃការហាត់ប្រាណរបស់ម្ចាស់បទ "SOLO" រូបនេះ តែងប្រកាន់ខ្ជាប់នូវការហាត់ប្រាណ ដើម្បីទទួលបានរាងស្អាត។ ប៉ុន្តែការរាំមិនត្រឹមតែសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រើសដ៏ល្អ ដើម្បីជួយដល់កម្ចាស់កាឡូរី និងជាតិខ្លាញ់មិនល្អពីក្នុងខ្លួនដែរ។

ខណៈដែលចំនួនពេលវេលាដែល Idol លះបង់ ដើម្បីហាត់រាំតែម្នាក់ឯង ជាទូទៅគឺយ៉ាងហោចណាស់ពីរម៉ោងក្នុងមួយវគ្គ។ ជាធម្មតា Idol មានការហាត់រាំ មិនថាពេលពួកគេ ត្រៀមសម្រាប់ការ Comeback ឬពេលត្រៀមឡើងសម្តែងនោះទេ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​តែង​តែ​ហាត់​រាំ​ស្ទើរ​តែ​រាល់​ថ្ងៃ​ជារៀងរាល់សប្ដាហ៍។

ក្រៅពីរាំ Jennie ក៏បានជ្រើសយកការហាត់ប្រាណបែប Pilate ដូចអ្វីដែល​នាង​ធ្លាប់បង្ហាញលើបណ្ដាញសង្គមកន្លងមកដែរ។ Pilate គឺជា​ការហាត់ប្រាណដ៏សំខាន់សម្រាប់តារាស្រី ព្រោះ​វា​កំណត់នូវគោលដៅរាងកាយទាំងមូល និងជួយឲ្យសាច់ដុំរឹងមាំជាងមុន។

លើសពីនេះ Jennie ក៏ចូលចិត្តហាត់ យូហ្គា ជារឿយៗដែរ។ នាងតែងហាត់ Aerial Yoga ដែលជាយូហ្គាមួយប្រភេទ ដែលហាត់លើអង្រឹងព្យួរ ឬខ្សែព្យួរពីលើពិដាន។ លំហាត់ប្រាណនេះ​ក៏ល្អសម្រាប់ជំនួយ និងពង្រឹងសាច់ដុំ ឲ្យបត់បែនបានស្រួល។ ប៉ុន្តែទោះជាយ៉ាងណា Jennie ហាត់ប្រាណ​ តែ Pilate ទេ។

ចំពោះ របបអាហារវិញ Jennie មិនបានដាក់កម្រិតខ្លាំងទេ ពោលគឺចង់ញ៉ាំអ្វី នាង​ញ៉ាំនោះ។ ប៉ុន្តែនាងចៀសញ៉ាំតែអាហារប្រៃទេ ដើម្បីបង្ការកុំឲ្យហើមពោះ។

ដូច្នេះ​សម្រាប់របបអាហាររបស់​នាងរួមមាន បបរ សាឡាត់ផ្លែបឺរ និងទឹកបន្សាបជាតិពុល។ ទោះជាយ៉ាងណា Jennie តែងញ៉ាំអាហារ ៣ដងក្នុងមួយថ្ងៃ និងតែងចៀសញ៉ាំអាហារសម្រន់ផ្សេងៗ។

តាមរយៈផែនការរក្សារាងរបស់នាង ពិតជា​ផ្ដល់លទ្ធផលជាទីគាប់ចិត្ត និង​ផ្ដល់សុខភាព​ល្អដល់នាងពិតប្រាកដមែន៕

ប្រភព៖ kpopstarz អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី