• 2022-08-01 03:20:13
  • ព័ត៌មាន

អស់ពីមានអ្នកឆ្លងកូវីដ ស្រាប់តែឮដំណឹងថា បុគ្គលិកប្រគំតន្ត្រីម្នាក់របស់ PSY ស្លាប់ក្នុងពេលរុះឆាក

  • 2022-08-01 03:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិកម្នាក់ដែលស្ថិតក្នុងក្រុមការងាររៀបចំឆាកប្រគំតន្ត្រី "Summer Swag 2022” របស់ PSY ត្រូវបាន​គេ​រាយការណ៍ថា បានបាត់បង់ជីវិត ដោយសារហេតុការណ៍បាក់ឆាក ក្រោយកម្មវិធីចប់។

ផ្អែក​តាម​បណ្ដាញផ្សព្វផ្សាយព័ត៌មានជា​ច្រើនបានរាយការណ៍ នៅថ្ងៃទី៣១ ខែកក្កដា បុរសជនជាតិម៉ុងហ្គោលីម្នាក់មាន​វ័យខ្ទង់ ២០ឆ្នាំជាង បាន​ធ្លាក់ពី​លើឆាកកម្ពស់ ២០ម៉ែត្រ ខណៈខ្លួនកំពុង​រុះរើប៉មភ្លើង ដែល​បាន​ដំឡើងសម្រាប់កម្មវិធីប្រគំតន្ត្រី។

ភ្លាមៗ បុរសម្នាក់នេះក៏ត្រូវ​បាន​គេ​បញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរនោះ ប៉ុន្តែជាអកុសល លោកបាន​អស់ដង្ហើមទៅហើយ។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការប្រគំតន្ត្រីដែលធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា។

ចំណែកឯ ផលិតកម្ម P NATION វិញ ក៏បាន​ចេញលិខិតរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជូនទៅដល់គ្រួសារនៃសពដែរ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់