• 2022-08-02 07:39:13
  • ព័ត៌មាន

ក្រោយបើកហាងហ៊ុនគ្នាជិត២០ម៉ឺនដុល្លារ ទ្រី សក្កដា ទើបទម្លាយមិត្តភក្តិរត់ចោលអស់កាលធ្លាក់ខ្លួន

  • 2022-08-02 07:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាអ្នកនិពន្ធល្បីឈ្មោះ ទ្រី សក្កដា ហាក់ជោគជ័យយ៉ាងខ្លាំងទាំងការងារសិល្បៈ និងអាជីវកម្មផ្ទាល់ខ្លួន ដោយថ្មីៗនេះទើបបើកហាងដែលបណ្ដាក់ទន់ជាមួយអតីតតារាសម្ដែង សុខ ហ្វីយ៉ា ជិត២០ម៉ឺនដុល្លារ

ស្របពេលបើកហាងថ្មីក្នុងតម្លៃជិត២០ម៉ឺន ដែលមានការចូលរួមយ៉ាងច្រើនកុះកពីបណ្ដាលអ្នកសិល្បៈ និងភ្ញៀវប្រមាណ២០០នាក់ ទ្រី សក្កដា បានឆ្លៀតឱកាសបង្ហើបប្រាប់ Sabay ថាមុនមានថ្ងៃនេះ លោកបានជួបរឿងរ៉ាវបញ្ហាច្រើនណាស់ រហូតធ្លាក់ខ្លួនកើតជំងឺបាក់ទឹកចិត្ត បាត់បង់អ្វីគ្រប់យ៉ាងកាលគ្រាជំងឺ កូវីដ១៩ចូលមកកម្ពុជាភ្លាមៗ ធ្វើឱ្យតារាសម្ដែងរូបនេះពិបាកនិងស្រោចស្រង់ស្ថានភាព ទើបបណ្ដាយ ឱ្យកើតជំងឺបាក់ទឹកចិត្ត លក់ឡាន លក់របស់របរមានតម្លៃផ្ទាល់ខ្លួន។

ទន្ទឹមនឹងជួបបញ្ហារាំងស្ទះដោយសារជំងឺកូវីដ១៩ ទ្រី សក្កដា បង្ហើបទាំងអួលណែនថាស្រាប់តែប្អូនប្រុសឈឺធ្ងន់ត្រូវចំណាយច្រើនសម្រាប់ព្យាបាល ជាន់បន្ថែមគ្នាធ្វើឱ្យរឹតតែពិបាកខ្លាំងបន្ថែមពីលើគ្នា។ ទ្រី សក្ដដា បន្តថាគ្រានោះលោកបាក់ទឹកចិត្តខ្លាំងសំងំក្នុងបន្ទប់ ហើយពេលខ្លះចង់ចេញក្រៅ Call ហៅ មិត្តភក្ដិមកយកចេញក្រៅ គ្មានអ្នកមកយកទេ គឺស្ថានភាពនោះប្រែប្រួលអស់ ពោលគឺស្របពេលលោក ធ្លាក់ខ្លួនទំនាក់ទំនងល្អៗជាមួយមិត្តក៏ធ្លាក់ទៅតាមនោះ គ្មានអ្នកណាចង់ក្បែរ

ទ្រី សក្កដា ថ្លែង៖ “បាទ ពេលដែលខ្ញុំជួបបញ្ហា ខ្ញុំបាក់ទឹកចិត្ត គឺខ្ញុំគ្មាននរណាទេ មិត្តភក្ដិបានចាកចេញពីខ្ញុំ ខ្ញុំពិបាកខ្លាំង Call ហៅឱ្យមកយកខ្ញុំចេញក្រៅ ក៏គេមិនមកយក គឺខ្ញុំមានខ្លួនឯង ម៉ាក់ និងបងប្រុស ដែលបានព្យាយាមលើកទឹកចិត្តខ្ញុំ ជម្រុញឱ្យខ្ញុំក្រោកឈរ”។

ឆ្លងកាត់ពេលវេលាអ៊ួអាប់នេះហើយ ទ្រី សក្កដា ទើបដឹងថាអ្នកណាជាមិត្តពិតប្រាកដ អ្នកណាស្រលាញ់ លោកពិតប្រាកដ។ ដូចពាក្យចាស់ពោលចាស់ពោលថាក្រោយភ្លៀង មេឃនឹងស្រឡះ ពិតជាត្រឹម ត្រូវណាស់ ដែលបន្ទាប់ពីជួបបញ្ហា ទ្រី សក្ដដា ក៏ចាប់ផ្ដើមជាថ្មីជាមួយមនុស្សល្អក្នុងជីវិត និងបានបោះ ទន់ចូលគ្នាបើកហាងជិត២០ម៉ឺនដុល្លារ។

បច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធ ទ្រី សក្កដា មានអាជីវកម្ម ហាងរៀបចំផ្កា ភោជនីយដ្ឋាន និង Pub ហើយនៅខាងមុខលោកក៏នឹងមានអាជីវកម្មមួយថ្មីទៀត នាំចូលពីប្រទេសរុស្សី

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទថ្មី