• 2022-08-10 06:43:35
  • ព័ត៌មាន

រន្ធត់ចិត្ត វី ឌីណែត ស្ពាយជំងឺជាប់ខ្លួនត្រូវលេបថ្នាំពេញមួយជីវិត ថែមទាំងអាចប៉ះពាល់ដល់សំឡេង

  • 2022-08-10 06:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងប្រចាំផលិតកម្មហង្ស មាស គឺកញ្ញា វី ឌីណែត ពិតជារន្ធត់ចិត្តខ្លាំងបន្ទាប់ពីទទួលដំណឹងមកថាតារារូបនេះមានជំងឺប្រចាំកាយ ដែលតម្រូវឱ្យតាមដានព្យា បាលយកចិត្តទុកដាក់បំផុត និងត្រូវលេបថ្នាំពេញមួយជីវិត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះជំងឺ នេះអាចប៉ះពាល់ដល់អាជីពនាងទៀតផង។

ឆ្លៀតក្នុងឱកាសចូលរួមក្នុងកម្មវិធី V Talk ឈាមជ័រកូនអ្នកសិល្បៈ វី ឌីណែត បង្ហើបប្រាប់មហាជនថា បច្ចុប្បន្ននេះមានជំងឺជាប់ខ្លួនដែលវាអាចប៉ះពាល់ដល់សំឡេង ហើយអាចធ្វើឱ្យនាងបាត់បង់អាជីពជា តារាចម្រៀងគឺ “ជំងឺពកក”។ ឌីណែទ បានដំណាលថានាងទទួលដំណឹងនេះពីគ្រូពេទ្យពេលនាងទៅ ពិនិត្យសុខភាពក្រោយពេលកើតជំងឺកូវីដ១៩ ហើយក៏ក្រោយពេលដែលនាងទើបតែបាត់បង់អ្នកម្ដាយ ជាទីស្រលាញ់ ដែលជាមូលហេតុធ្វើឱ្យ ឌីណែត កាន់តែស្មុគស្មាញពិបាកទទួលយក និងបាក់ទឹកចិត្ត យ៉ាងខ្លាំង។

ឌីណែត ថ្លែង៖ “ចា៎ ខ្ញុំបានដឹងថាខ្លួនឯងកើតជំងឺពកកនេះបន្ទាប់ពីម៉ាក់ទទួលមរណៈហើយ គ្រូពេទ្យថា ស្ថានភាពជំងឺពេលនេះអាចតាមដានព្យាបាលដោយត្រូវលេបថ្នាំរហូត ហើយប្រសិនបើវាមានការវិវត្ត យ៉ាងណានោះគឺត្រូវការវះកាត់ ហើយការវះកាត់នេះវាប៉ះពាល់ដល់សំឡេងខ្ញុំ ដែលចំណុចនេះខ្ញុំព្រួយ បារម្ភយ៉ាងខ្លាំងព្រោះថាបើប៉ះពាល់សំឡេងមានន័យថាខ្ញុំក៏បាត់បង់អាជីពរបស់ខ្ញុំដូចគ្នា”។

ស្របគ្នានេះ ឌីណែត ក៏បានបន្តរៀងរាប់អំពីអាការៈមុនពេលដឹងកើតជំងឺនេះថា នាងហាក់មានអារម្មណ៍ប្លែកព្រោះពេលចម្រៀងផុតៗសំឡេងលែងស្រែកបានវែងដូចមុន ហើយថែមទាំងឆាប់ហត់។ បញ្ហាជំងឺពកក គួបផ្សំជាមួយភាពសោកសៅបាត់បង់មនុស្សជាទីស្រឡាញ់ទៀតនោះធ្វើឱ្យ ឌីណែត បាក់ទឹកចិត្ត ខ្លាំងមិនព្រមចេញពីក្រៅបន្ទប់ កុំថាឡើយចេញក្រៅធ្វើការ ឬជួបមិត្តសូម្បីចុះពីលើផ្ទះក៏គ្មានផង ពោល គឺនៅក្នុងបន្ទប់មិនព្រមទទួលទានអាហារគឺជាអ្វីដែលនាងអាចធ្វើបាន។

ប៉ុន្តែរហូតដល់ពេលនេះអាចនិយាយបានថា ឌីណែត ហាក់បានធូរស្បើយជាងមុនបន្តិចដែលនាងអាច កាត់ចិត្តបានខ្លះពីមរណៈភាពរបស់អ្នកម្ដាយ និងទទួលយកការពិតអំពីជំងឺរបស់ខ្លួន ដោយបានខំប្រឹងព្យាបាលផឹកថ្នាំតាមពេលវេលាកំណត់ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ៕

អត្ថបទ៖ Kesor

មតិយោបល់