• 2022-08-10 07:27:05
  • ព័ត៌មាន

ប្លែកភ្នែក ខួបកំណើត Oliva Kong ឆ្នាំនេះអ្នកចូលរួមស្លៀកពាក់ប្រពៃណីខ្មែរស្ទើរគ្រប់សម័យកាល

  • 2022-08-10 07:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាភ្ញាក់ផ្អើល និងប្លែកភ្នែកយ៉ាងខ្លាំងបន្ទាប់ពីបានសង្កេតឃើញកម្មវីធីខួបកំណើតរបស់អ្នកច្នៃម៉ូដកម្ពុ ជាល្បីឈ្មោះ Oliva Kong រៀបចំឡើងយ៉ាងឱឡារឹក ដែលមានការចូលរួមពីមិត្តភក្ដិជាច្រើននាក់ ហើយ អ្វីដែលទាក់ភ្នែកទាក់អារម្មណ៍ខ្លាំងនោះគឺសម្លៀកបំពាក់អ្នកចូលរួមតែម្ដង។

អាចនិយាយបានថាពិតជារឿងកម្រ និងកម្របានឃើញព្រោះកម្មវីធីខួបកំណើតសព្វដងភាគច្រើន និយមតុបតែងខ្លួនស្រស់ស្អាតជាមួយឈុតរ៉ូប ឬសម្លៀកបំពាក់ស្អាតៗទាន់សម័យ ប៉ុន្តែលើនេះប្លែក តែម្ដងដោយនៅក្នុងកម្មវិធីរបស់អ្នកច្នៃម៉ូដ Oliva Kong រៀបចំឡើងបែបប្រពៃណីបុរាណខ្មែរ ដែលសង្កេតឃើញថាអ្នកចូលទាំងអស់បានស្លៀកពាក់ក្នុងឈុតប្រពៃណៃខ្មែរជាច្រើនសម័យកាល រួមមាន សម័យបារាំង សម័យលង្វែក ជំនាន់៦០ និងមានជាច្រើនទៀត។ កម្មវិធីខួបនេះដែរ Oliva Kong ធ្វើក្រោមចំណងជើងដ៏ទាក់ទាញគឺ “រាត្រីនៃការចង់ចាំ”៕

ទស្សនារូបភាពដូចតទៅ៖

អត្ថបទ៖ Kesor

មតិយោបល់