• 2022-08-25 02:43:23
  • ព័ត៌មាន

ស្អាតឥតខ្ចោះបែបនេះហើយ ហេង សុទ្ធនិស្ស័យ ក៏ធ្លាប់ត្រូវគេ Bully រឿងរូបរាងដែរ

  • 2022-08-25 02:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេង សុទ្ធនិស្ស័យ ត្រូវបាន​គេ​ស្គាល់ច្បាស់ថា​ ជានារីរឹងមាំ និងមាន​ចំណេះដឹងទូទៅទូលំទូលាយបំផុត ស័ក្តិសមជាបេក្ខភាពឆ្នើមប្រចាំកម្មវិធី Miss Universe Cambodia 2022

ចូលរួមក្នុងកម្មវិធី VTALK Confession តារាម៉ូដែល​និងជា​បវរកញ្ញារូបនេះ បានលើកយករឿងជា​ច្រើន​មកបកស្រាយ និងចែករំលែកបទពិសោធជីវិតជា​ច្រើន​ដែល​កន្លងមកនាងពុំធ្លាប់បាន​បង្ហាញ។ ពេល​ពិធីការិនី ខៀវ សានសាណា សួរថា កាល​ពីប្រលង និស្ស័យធ្លាប់ជួបរឿងអ្វីខ្លះដែល​ប៉ះទង្គិចផ្លូវចិត្តទេ? ហើយធ្លាប់មាន​បញ្ហាជាមួយអ្នកប្រលងដូចគ្នាដែរឬទេ?

ជាការតប និស្ស័យដែលជា​កូនចៅអ្នកខេត្តកណ្ដាលរូបនេះ បាន​ឲ្យដឹងថា៖ «បើសិនជា​មួយនឹង​អ្នកប្រលងគ្នាឯង គឺអត់មានទេ ខ្ញុំចុះសម្រុងជាមួយនឹង​ពួកគាត់គ្រប់គ្នាទាំងអស់ គ្រាន់តែថាមានអ្នកគាំទ្រមួយចំនួន គាត់អត់ពេញ​ចិត្តខ្ញុំ គាត់ Bully ខ្ញុំ គាត់និយាយថា រាងកាយខ្ញុំគួរតែអ៊ីចេះ គួរតែអ៊ីចុះ! ប៉ុន្តែតាមពិតទៅ ទោះបីជា​ខ្ញុំ​ជា​បវរកញ្ញា ក៏ជាក់ស្ដែងជាធម្មជាតិ ខ្ញុំក៏ជាមនុស្សដូចគេដូចឯងដែរ។ នៅពេល​ដែលខ្ញុំផុតការងារពីបវរកញ្ញា ខ្ញុំលុប Make-Up ចេញ ខ្ញុំស្លៀកសំលៀកបំបាក់ធម្មតា ខ្ញុំជាមនុស្សធម្មតាដូចគេដូចឯងអ៊ីចឹង»។

ពិធីករទាំង ២ ក៏បន្តសួរថា តើគេ Bully នាង​បែបណា? និស្ស័យ បកស្រាយថា អ្នកដែលមើលងាយទាំងនោះ តែងលើកឡើង ដោយចង់ឲ្យនាង​ទៅ ហាត់ប្រាណឲ្យមានរាងស្អាតជាងនេះ ឬសម្រកបន្តិច។ ប៉ុន្តែសម្រាប់ នាងផ្ទាល់គឺជាមនុស្សដែលជ្រើសយកជីវិតបែបពោរពេញទៅដល់សុខភាព​ល្អ បានន័យថា​នាង​តែង​លេងកីឡាជា​ប្រចាំ មានន័យថាហើយមិនទម្លាប់សម្រកឲ្យស្គមអ្វីនោះទេ។

មេរៀនមួយនេះ ធ្វើឲ្យនាង​យល់ច្បាស់ហើយថា កើតជាមនុស្ស មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែវា​ក៏មិនចាំបាច់ទៅចំណាយពេល​ទៅធ្វើឲ្យអ្នកណាម្នាក់ពេញ​ចិត្តមកលើយើងបានដែរ ព្រោះ​វាខាតពេលវេលាជីវិតរបស់យើងទៅវិញទេ។

ក្រៅពីការលើកឡើងនេះ ហេង សុទ្ធនិស្ស័យ ក៏បានបង្ហាញអារម្មណ៍ក្នុងចិត្ត ជជែកគ្នាជាមួយនឹងពិធីករទាំង ២ ជាច្រើនរឿងទៀតដែរក្នុងកម្មវិធី រឿងរ៉ាវក្នុងចិត្តនេះ៕

អត្ថបទ៖ ធារី

មតិយោបល់