• 2022-08-26 09:06:24
  • ព័ត៌មាន

ក្រោយស្លៀកឈុតអ៊ីស្លាមចាក់ក្បាច់រ៉េប ជាមួយនាយក្រឹម ឥឡូវនាយកុយ ចេញមុខបកស្រាយហើយ

  • 2022-08-26 09:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងជើងចាស់ពីរដួង គឺនាយកុយ និងនាយក្រឹម រងការរិះគន់ពីសាសនិកអ៊ីស្លាមប៉ុន្មានថ្ងៃជាប់ៗគ្នាតាមបណ្ដាញសង្គម បន្ទាប់ពីតារាទាំងពីរដួងនេះស្លៀកឈុតអ្នកកាន់សាសនាអ៊ីស្លាម ហើយរាំចង្វាក់រ៉េប ដើម្បីថតMV មួយកាលពីពេលថ្មីៗ។

នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ លោក ជួង ជី ហៅនាយកុយ បានចេញមុខសុំទោសបងប្អូនខ្មែរអ៊ីស្លាមទាំងក្នុង និងក្រៅទេសចំពោះកំហុសឆ្គងនេះ ហើយចំពោះរូបលោកផ្ទាល់ពីមានចេតនាណាមួយក្នុងការបង្អាប់បណ្ដុះអ្នកកាន់សាសនាអ៊ីស្លាមនោះទេ គឺធ្វើទៅតាមតែផលិតករប៉ុណ្ណោះ។

នាយកុយ៖ “ខ្ញុំសុំទោសដោយអស់ពីចិត្ដហ្មង ជាមួយនាយក្រឹម ចំពោះសាសនិកអ៊ីស្លាមទាំងទូទាំងប្រទេស បើដឹងខុសអីចឹងខ្ញុំមិនធ្វើទេ។ គេថាដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច គឺយើងធ្វើតែតាមផលិតកម្មតម្រូវ ហើយខាងផលិតកម្មណោះក៏ពិបាកចិត្ដណាស់ដែរ”។

បើតាមនាយកុយ ឈុតមួយដែលរូបលោក និងលោក អ៊ូ ប៊ុនរ៉ាត់ ហៅនាយក្រឹម ចាក់ក្បាច់រ៉េបតាមចង្វាក់ភ្លេងក្នុងសម្លៀកបំពាក់អ៊ីស្លាមនោះ ត្រូវបានគេចាត់ចេញវិញហើយ ហើយត្រូវជំនួសប្លង់ថ្មី។ ការប្ដូរប្លង់ថ្មីនេះ គឺបន្ទាប់ពីមានប្រតិកម្មខ្លាំងពីអ្នកកាន់សាសនាអ៊ីស្លាម ថាសកម្មភាពសម្ដែងរបស់នាយកុយ និងនាយក្រឹម ធ្វើឡើងមិនសមទំនងធ្វើឲ្យប៉ះពាលដល់សាសនិកអ៊ីស្លាម៕

ជិន សុភ័ក្ដ្រ

មតិយោបល់