- 2022-08-27 01:26:12
- ព័ត៌មាន
ប្រុសសង្ហា សុធារិទ្ធ និងរចនា រ៉ាវឌី ដាក់លុយច្រើនម៉ឺនដុល្លាររកស៊ីជាមួយគ្នាហើយ
- 2022-08-27 01:26:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសសង្ហា សុធារិទ្ធ និងរចនា រ៉ាវឌី ដាក់លុយច្រើនម៉ឺនដុល្លាររកស៊ីជាមួយគ្នាហើយ
ចន្លោះមិនឃើញ
តារាសម្ដែងពីរដួង គឺលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ និងកញ្ញា រចនា រ៉ាវឌី បានដាក់លុយរកស៊ីជាមួយគ្នាជាច្រើនម៉ឺនដុល្លារក្រោយសេពគប់គ្នាច្រើនឆ្នាំ។
តារាសម្ដែងប្រុសស្រីទាំងពីរ បានសម្រេចសហការគ្នាជាលើកដំបូងបំផុតក្នុងពាណិជ្ជកម្មខាងផ្នែកសំលៀកបំពាក់ ក្នុងអាជីវកម្មដែលមានឈ្មោះថា "TP Homme” ក្រោយពេលម្នាក់ៗ សុទ្ធតែមានពិសោធន៍រៀងខ្លួនលើជំនួញនេះ។
កញ្ញា រចនា រ៉ាវឌី បានឲ្យដឹងថា ក្រៅពីអាជីពសិល្បៈ នាងក៏ជាអ្នករកស៊ីម្នាក់ជាយូរមកហើយ គ្រាន់តែអ្វីដែលមានកន្លងមក មានជាលក្ខណៈអនឡាញ ទើបតែពេលនេះ នាងសម្រេចចិត្តបង្កើតមានទីតាំង ដែលអតិថិជនមួយចំនួនទទូចចង់មកហាងនោះ។ ងាកមកកំលោះសង្ហា ប៉ែន ភ័ក្ត្រសុធារិទ្ធ វិញក៏ដូចគ្នា។
តារាប្រុស ប្រាប់ថា មុនមកចាប់ដៃជាមួយដៃគូជាមួយតារាស្រី លោកក៏មានអាជីវកម្មផ្ទាល់មុនរួចហើយ ពាក់ព័ន្ធនឹងសំលៀកបំពាក់នេះដែរមានឈ្មោះថា "The Prince”។ ដោយមើលឃើញទីផ្សារ ឃើញឱកាសលោកបានងាកមកពង្រីកអាជីវកម្មលំអានតែមួយ តែឈ្មោះថ្មី "TP Homme” ខាងលើ។
ចំណុចគួរកត់សម្គាល់ នេះជាការវិនិយោគដ៏កម្ររបស់តារាប្រុស និងតារាស្រី។ ដូច្នេះសំណួរសួរថា ពួកគេមានទំនាក់ទំនងអ្វីនឹងគ្នា។ ជុំវិញបញ្ហានេះ ពួកគេអះអាងថា មិនមានទំនាក់ទំនងអ្វីពិសេសនោះទេ ក្រៅពីមិត្តភ័ក្ដិ។ រ៉ាវឌី ប្រាប់ថា នាង និងសុធារិទ្ធ គឺជាមិត្តជិតស្និទ្ធម្នាក់ ក្នុងនោះបើទោះនាងទើបចូលសិល្បៈបានប្រមាណ ៥ឆ្នាំ ប៉ុន្តែនាង និងតារាប្រុសពិតជាជិតស្និទ្ធខ្លាំង នោះក៏ព្រោះថា ពួកគេជាតារាក្នុងផលិតកម្ម សាស្ត្រា Film ជាមួយគ្នា និងថ្មីៗនេះ ទើបនឹងបានសម្ដែងភាពយន្តមួយរឿងជាមួយគ្នាផង។
ដើមទុនវិនិយោគជាច្រើនម៉ឺនដុល្លារ ត្រូវបានដាក់ទុនរួមគ្នា រវាងភាគទុនិក៣នាក់ក្នុងនោះមាន តារាប្រុសស្រីទាំងពីរ និងលោក ហុក វាសនា។ យ៉ាងណា ទុនវិនិយោគពិតប្រាកដ មិនត្រូវបានទម្លាយចេញនោះទេ។ កញ្ញា រចនា រ៉ាវឌី គ្រាន់តែបង្ហើបថា ច្រើន។ "អឹម...និយាយទៅគឺច្រើន គឺក្រាស់ ក្រាស់ខ្លាំងហ្មង ទោះចែកជាពីរក៏វានៅតែច្រើនដែរ។
អាជីវកម្មថ្មីរបស់តារាទាំងពីរ ត្រូវបានបើកសម្ពោធម្សិលមិញ ដោយមានមិត្តសិល្បៈជាច្រើនបានចូលរួមអបអរ។ ហាងថ្មីនេះ មានលក់សំលៀកបំពាក់បុរសនារីប្រភេទចូលរួមកម្មវិធីនានាច្រើនម៉ូដ នាំចូលពី ចិន ថៃ ហុងកុង ជាដើម។ ដោយសារថា សុទ្ធតែមានពិសោធន៍រៀងខ្លួន ក៏មានអ្នកគាំទ្រ ក៏ដូចជាអតិថិជនរៀងខ្លួន សុធារិទ្ធ និង រ៉ាវឌី អះអាងថា ពួកគេមានសុទិដ្ឋិនិយមចំពោះអាជីវកម្មរបស់ពួកគេថា អាចនឹងមានផ្លែផ្កាល្អ៕